រុស្ស៊ី​ចាប់ផ្ដើម​ជម្លៀស​ជន​ស៊ីវិល និង​មន្ត្រី​រាប់​ម៉ឺន​នាក់​នៅ​តំបន់ Kherson ខណៈ​អ៊ុយ​ក្រែ​ន​វាយលុក​ខ្លាំង

2022/10/20 09:37:28 pm        587

​រុស្ស៊ី៖ តំបន់ Kherson ស្ថិតក្នុង​ចំណោម​ទីក្រុង​ដំបូង​គេ​របស់​អ៊ុយ​ក្រែ​ន ​ដែល​ត្រូវបាន​ដណ្តើមយក​ដោយ​កងកម្លាំង​រុស្ស៊ី ខណៈ​ពេលនេះ​អាជ្ញាធរ​ដែល​លើក​បន្តុប​ដោយ​ទីក្រុង​មូ​ស្គូ ​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ការវាយលុក​របស់​អ៊ុយ​ក្រែ​ន ​ដើម្បី​ដណ្តើមយក​ទីក្រុង​នេះ​មកវិញ​ ដោយបាន​ប្រាប់​ប្រជាជន​ក្នុង​តំបន់​ថា ​នឹងមាន​ការបាញ់​ផ្លោង​ និង​ជម្លៀស​ប្រជាជន​ចេញ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA Novosti បាន​រាយការណ៍​ថា សារ​ជា​អក្សរ​កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ចាកចេញ​ពី​ទីក្រុង​នៅ​ភាគខាងត្បូង​។ ទូរទស្សន៍​រដ្ឋ​រុស្ស៊ីបានបង្ហាញ​ពី​ប្រជាជន​ប្រមូល​ផ្តុំគ្នា ​នៅ​កំពង់ផែ​នៃ​ទន្លេ​ក្នុង​តំបន់​មួយកន្លែង រង់ចាំ​ការជម្លៀស​ទៅកាន់​ត្រើយ​ខាងឆ្វេង​នៃ​ទន្លេ Dnieper។ យោងតាម​ការរាយការណ៍​តាម​ទូរទស្សន៍បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ដែល​ត្រូវបានតែងតាំង​ដោយ​ទីក្រុង​មូ​ស្គូ​នៅ​តំបន់ Kherson មាន​ផែនការ​ជម្លៀស​ជន​ស៊ីវិល​រហូតដល់ ៦ម៉ឺននាក់​ក្នុង​រយៈពេល​ ៦ថ្ងៃ​ខាងមុខនេះ​។​

​តំបន់ Kherson ដែល​ក្រុង​មានឈ្មោះ​ដូចគ្នាគឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​ ៤​ ដែល​បានដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​។ លោក Vladimir Saldo ប្រធាន​តំបន់​ដែល​ត្រូវបានតែងតាំង​ដោយ​ទីក្រុង​មូ​ស្គូនិយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​កងទ័ព​រុស្ស៊ី​កំពុង​សាងសង់​ជញ្ជាំង​បន្ទាយ​ការពារ​ទ្រង់ទ្រាយ​ធំ​។​ ​កាលពី​សប្តាហ៍​មុន លោក Saldo បាន​ជំរុញ​ឱ្យ​ប្រជាជន​តំបន់ Kherson ជម្លៀស​ទៅកាន់​ប្រទេស​រុស្ស៊ី ដែល​អាជ្ញាធរ​រុស្ស៊ី​សន្យា​ផ្តល់ជំនួយ​ក្នុងការ​ធ្វើដំណើរ និង​កន្លែង​ស្នាក់នៅ​ដោយ​មិន​គិតថ្លៃ​ដល់​អ្នក​ដែល​ចាកចេញ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm