ទីលានបាញ់គ្រាប់ពិត តំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស ខេត្តកំពង់ឆ្នាំង​ សម្រេច​ការ​សាង​សង់​ប្រមាណ ៣០%ហើយ

2022/10/20 10:28:42 pm        113

កំពង់ឆ្នាំង ៖ ទីលានបាញ់គ្រាប់ពិត របស់តំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស ស្ថិតក្នុងភូមិ​ចំបក់​ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ​សម្រេចការសាងសង់​​បានប្រមាណ ៣០​ភាគ​រយ​ហើយ។​ នេះ​បើតា​ម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក​វរសេ​នីយ​ឯក ជុំ ណារិន នាយតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ជុំ ណារិន បានថ្លែងថា ទីលានបាញ់គ្រាប់ពិតនេះ ស្ថិតនៅភូមិសាស្ត្រ​ភូមិ​ចំបក់​ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ដើមឡើយតំបន់នេះជាព្រៃ តែ​ក្រោយ​មក ដោយសារកំណើនប្រជាជន ព្រៃនៅតំបន់នេះ ត្រូវរងការកាប់ទន្ទ្រានរិចរិល។

ទីលានបាញ់គ្រាប់ពិតនេះ ត្រូវសាងសង់ទីលានបាញ់ស៊ីបកំពស់១៥ម៉ែត្រ ទទឹងខ្នងលើ២០ម៉ែត្រ បាតក្រោម២៥ម៉ែត្រ។ ចំណែកចំងាយបាញ់ស៊ីបមានប្រវែងជិត២០០ម៉ែត្រ បើគិតពីចំណុចបាញ់​ចេញ​​មក​។ ការសាងសង់ទីលានបាញ់គ្រាប់ពិតនាពេលនេះ គឺដើម្បីហ្វឹកហ្វឺនដល់​កងកម្លាំង​យោធា អោយ​​មា​ន​សមត្ថភាពខ្ពស់ក្នុងការបាញ់ចំគោលដៅ។

លោកឧត្ដម​សេនីយទោ ប៉ូ វណ្ណៈ មេបញ្ជាការរង និងជានាយសេនាធិការ​យោធភូមិភាគ​បាន​បញ្ជាក់ថា ការដ្ឋានសំណង់នេះ នឹងរួមចំណែក​សំខាន់​បន្ថែម​ទៀត​ដល់​ការ​កសាង​សមត្ថភាព​ការពារជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់កម្ពុជាផ្ទាល់ផងដែរ។

ការហ្វឹកហ្វឺនបម្រើដល់គ្រប់កងឯកភាពក្នុងកងយោធពល ខេមរភូមិន្ទ​សំដៅ​រួម​ចំណែក​លើក​កម្ពស់​សមត្ថភាពកងទ័ព ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម បង្ការ ទប់ស្កាត់នូវរាល់ទង្វើបំផ្លិចបំផ្លាញ អំពើភេរវ កម្ម និងឧក្រិដ្ឋកម្មផ្សេងៗ ការពារសុខ សន្តិភាពជូនប្រជាជនកម្ពុជាទូទៅ ភ្ញៀវទេសចរ និង​អ្នក​វិនិយោគ​ព្រម​ទាំងមន្ត្រី ស្ថាប័នអន្តរជាតិ ស្ថានទូតនានានៅកម្ពុជា ផងដែរ៕ អត្ថបទ​៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm