មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច៖ សេដ្ឋកិច្ច​កម្ពុជា កំពុង​ស្ថិត​នៅលើ​គន្លង​នៃ​ការ​ងើប​ឡើងវិញ​

2022/10/21 12:48:32 am        844

​ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា សេដ្ឋកិច្ច​កម្ពុជា កំពុងស្ថិត​នៅលើ​គន្លង​នៃ​ការ​ងើប​ឡើងវិញ បន្ទាប់ពី​កម្ពុជា​សម្រេចបាន​នូវ​ភាពសុំា​ក្នុង​សហគម​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ វ៉ាក់សាំង​ដ៏​ត្រឹមត្រូវ និង​ទាន់ពេល ក៏ដូចជា​បាន​គ្រប់គ្រង និង​ដោះ​ស្រាល​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ មកលើ​សង្គម​-​សេដ្ឋកិច្ច​បានល្អ​ប្រសើរ។​

​ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​ក្នុង​កម្មវិធី​ពិភាក្សា ជាមួយ​សភាពាណិជ្ជកម្ម​អ៊ឺរ៉ុប​នៅ​កម្ពុជា (EuroCham) ដើម្បី​លើកកម្ពស់​សហ គ្រាស​ធុន​តូច និង​មធ្យម (SMEs) និង​ធុរកិច្ច​ថ្មី (Start-Ups) នៅ​កម្ពុជា នៅ​ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២២ ថា ដោយសារ​ភាព​រឹង​ម៉ាំ​នៃ​វិស័យ​ផលិតកម្ម និង​ការនាំចេញ ជាពិសេស​ការនាំ​ចេញទៅ​កាន់​ទីផ្សារ​អាមេរិក និង សហភាព​អឺរ៉ុប និង​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ នៃ​វិស័យ​ទេសចរណ៍ ព្រមទាំង​ការ​ស្ទុះ​ឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​ការប្រើប្រាស់​ក្នុងស្រុក បច្ចុប្បន្ន​សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិត​នៅលើ​គន្លង​នៃ​ការ​ងើប​ឡើងវិញ​។​

​ឯកឧត្តម បន្តថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក បាននិងកំពុង​ប្រឈម នឹង​ហានិភ័យ និង​ភាពមិនប្រាកដប្រជា​ធំៗ​មួយចំនួន​ដូចជា​៖ ការ​កើនឡើង​ខ្ពស់​នៃ​អត្រា​អតិផរណា​, ការអូសបន្លាយ​នៃ​សង្គ្រាម រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​, ការឡើង​ថ្លៃ​ប្រាក់ និង​អត្រា​ការប្រាក់​ដុល្លារ​អាមេរិក និង​ការ​រឹតបន្តឹង​គោលនយោបាយ រូបិយវត្ថុ​, ការ​ថមថយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​និង​ភាព​តានតឹង​នៃ​ទំនាស់​ភូមិសាស្ត្រ​នយោបាយ រវាង​ប្រទេស មហាអំណាច នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។​

​ឯកឧត្តម វ​ង្សី វិស្សុត បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ប្រែក្លាយ​វិបត្តិ​កូ​វីដ​-១៩ ទៅជា​ឱកាស​សម្រាប់​កំណែទម្រង់​ស៊ីជម្រៅ សំដៅ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ចសង្គម ឱ្យ​កាន់តែ​រឹងមាំ និង​ធន់​ជាង​មុន​ទៅនឹង​វិបត្តិ នាពេលខាងមុខ ដោយបាន​ដាក់ចេញ​នូវ ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ ដើម្បី​ស្ដារ និង​ពង្រឹង​សក្តានុពល​នៃ​ចន្ទល់​កំណើន​សេដ្ឋកិច្ច​ឱ្យ​រស់​រវើក និង​ត្រឡប់​ទៅ​គន្លង​នៃ​កំណើន​ជា​សក្ដានុពល ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm