ប្រដាល់​សកល​នាំ​គ្រូ​បរទេស ២​រូប​មក​សម្រួច​អាវុធ​ត្រៀម​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​

2021/04/27 09:59:58 am        132

​ប្រដាល់​សកល៖ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​នាំ​យក​គ្រូ​បង្វឹក​លំដាប់​អន្តរជាតិ ២​រូបមក​ពង្រឹង​ការ​ហ្វឹក​ហាត់ និង​សម្រួច​សមត្ថភាព​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា ត្រៀម​ការប្រកួត​អន្តរជាតិ​នានា​ក្នុង​ឆ្នាំ​២០២១ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ចុង​ឆ្នាំនេះ រួមមាន​គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស ​លោក Russell Stutely និង​គ្រូ​បង្វឹក​សញ្ជាតិ​គុយបា​ លោក Felix Merlin។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អ្នកចាត់ការ​ទូទៅ​សហព័ន្ធ​បាន​បញ្ជាក់​ថា លោក Russell និង​លោក Felix គឺជា​គ្រូ​បង្វឹក​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ស្រាប់ ហើយ​អ្នក​ទាំងពីរ​ក៏​មាន​បទពិសោធន៍​ជោគ​ជាំ​ ក្នុង​ការ​បង្ហាត់កាល​នៅ​ប្រទេស​កំណើត និង​ប្រទេស​មួយ​ចំនួន​ផង​ដែរមុន​ធ្វើដំណើរ​មកដល់​កម្ពុជា។ អាស្រ័យហេតុនេះ សហព័ន្ធ​ក៏​សម្រេច​ជ្រើសរើស​គ្រូ​បង្វឹក​កម្រិត​អន្តរជាតិ​ទាំងពីរ ដើម្បី​ធ្វើការ​ជាមួយ​សហព័ន្ធ​ក្នុង​ការ​បណ្ដុះបណ្ដាល​ក្រុម​ជម្រើស​ជាតិ ​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា​តែម្ដង។​

​​គួរ​ដឹង​ថា បន្ទាប់ពី​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ ក្រុម​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា គ្រូ​បង្វឹក​លំដាប់​អន្តរជាតិ​ទាំងពីរ បាន​ធ្វើ​ការ​កោះ​ហៅ​កីឡាករ​-​កីឡា​ការិនី ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ ក្រោម​វិធានការ​ដ៏​តឹងរ៉ឹង​របស់​សហព័ន្ធ ដើម្បី​ពង្រឹង​គុណភាព​ហ្វឹកហាត់ និង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ស្រប​ពេល​សហព័ន្ធ​កំពុង​ស្នើសុំ​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី ដើម្បី​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី ​ទៅ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​នៅ​ឥណ្ឌា​នា​ខែ​ឧសភា​ខាងមុខ ក៏ដូចជា​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​នា​ចុង​ឆ្នាំ​២០២១ នេះ​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm