សម្តេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋស្ម័គ្រ​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រុនតាឯក​មានជិត ៦ពាន់គ្រួសារហើយ

2022/10/21 03:55:06 pm        433

សៀមរាប៖ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់រមណីយដ្ឋានអង្គរ មករុនតាឯក ស្រុកបន្ទាយស្រី ជាលើកទី៣ នៅព្រឹកថ្ងៃទី២១តុលានេះ សម្តេចតេជោ បានសំដែង​ការ​រីករាយ​ចំពោះ​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​​ទាំងអស់​ដែល​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចេញ​មក​រស់​នៅ​រុន​តាឯកមាន​ជិត​ ៦ពាន់គ្រួសារហើយ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់រំលឹក ពីមូល​ហេតុ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​​ចាំបាច់​នេះ​ដោយ​សារ​តែ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយ​តប​ឱ្យ​បាន​តាម​លក្ខខណ្ឌ​តម្រូវ​របស់​អង្គការ​យូណេស្កូ ដែល​កម្ពុជា​យើង​បាន​ចុះ​ប្រាសាទ​ និង​តំបន់​រមណីដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​តាំង​ពី​ឆ្នាំ១៩៩២ មក​ដើម្បី​អភិរក្សា​ថែរក្សាប្រាសាទអង្គរវត្តប្រាសាទ​​ និង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​មរតក​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ជា​សកល​ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស ដូនតាខ្មែរយើងរាប់ពាន់ឆ្នាំមកហើយនោះឱ្យគង់វង្ស។ សម្តេចបញ្ជាក់ថា គិត​ចាប់​ពី​ថ្ងៃ​ចាប់​ឆ្នោត​ដំបូង​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​រុ​នតា​ឯក​ជិត ៦ពាន់​គ្រួសារហើយ។

សូមបញ្ជាក់ថា ​គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ខែសីហា រហូតមកដល់ថ្ងៃទី២០តុលានេះ មានប្រជាពលរដ្ឋ៩.១៣៤គ្រួសារហើយដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីដ្ឋានអង្គរមករស់នៅតំបន់អភិវឌ្ឍន៍ថ្មី៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm