ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Davis Cup ​ក្រុម​៤ ក្រោយ​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា​

2022/10/21 04:48:20 pm        104

​វាយ​កូន​បាល់​៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍​ Davis Cup ​ក្រុម​៤ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីឆ្នាំ​២០២២ បន្ទាប់ពី​ដណ្ដើមបាន​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗក្នុង​ពូ​ល​ A ​គ្រា​ដែល​ប្រកួត​បញ្ចប់​ពូ​លកាលពី​ល្ងាច​ថ្ងៃទី​២០ ខែតុលា​ម្សិលមិញ កម្ពុជាបាន​យកឈ្នះ​ក្រុម​ទួ​កមេ​នី​ស្ថានដោយ​លទ្ធផល ២-១។​

​ជំនួប​បញ្ចប់​ពូ​ល​ A ​លើ​ទឹកដី​ប្រទេស​បា​រ៉ែ​ន​នេះបានបញ្ចប់​ការប្រកួត​យ៉ាង​ស្វិតស្វាញ ដោយ​ការប្រកួត​បើកឆាក​សម្រាប់​វិញ្ញាសា​ឯកត្តជន​ដំបូង កីឡាករ​កម្ពុជា ឡុង សំនៀង បាន​យកឈ្នះ​កីឡាករ​ Rogusskiy, Y. ​នៅ​សិត​ទី​១ ដោយ​​ពិន្ទុ ៦-៣ មុន​កីឡាករ​ទួ​កមេ​នី​ស្ថាន​រូបនេះវាយបក​យកឈ្នះ​វិញនៅ​សិត​ទី​២ និង​សិត​ទី​៣ ដោយ​ពិន្ទុ ៧-៥ និង ៦-៣។​ ​យ៉ាងណាក្ដី​សម្រាប់​វិញ្ញាសា​ឯកត្តជន​ទី​២ កម្ពុជា​កម្ពុជា ប៊ុន កេ​ន្នី បាន​ដណ្ដើម​ជ័យជម្នះ​វិញដោយបាន​យកឈ្នះ​កីឡាករ​ Orazmuhamedow Meylis ​ដោយ​លទ្ធផល ២-០​សិត​ជាមួយ​ពិន្ទុ ៦-១ និង ៦-០ មុន ប៊ុន កេ​ន្នី ចាប់​ដៃគូ​ជាមួយ​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក​ Mathew Krusling ​យកឈ្នះ​ក្រុម​ទួ​កមេ​នី​ស្ថានដែលមាន​កីឡាករ​ Orazmuhamedow Meylis ​និង​ Rogusskiy, Y. ​ដោយ​លទ្ធផល​ ២-០​សិតជាមួយ​ពិន្ទុ ៦-១ និង ៦-១ ដូចគ្នា។​

​នេះ​គឺជា​ជ័យជម្នះ​លើក​ទី​៣ ក្នុង​ពូ​ល​ A ​របស់​កម្ពុជា បន្ទាប់ពី​ប្រកួត​បើកឆាក​ឈ្នះ​ប៊ូ​តាន ៣-០ និង​ប្រកួត​បន្ទាប់​ឈ្នះ​ម៉ុង​ហ្គោ​លី ៣-០។ តាមរយៈ​ជ័យជម្នះ ៣​ប្រកួត​ផ្ទួនៗ​នេះ ធ្វើ​ឲ្យ​កម្ពុជាឈរ​កំពូល​តារាង​ពូ​ល​ A ​ដែល​ត្រូវ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​ត្រូវ​ជួប​ក្រុម​លេខ​១ នៃ​ពូ​ល​ B ​គឺ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីដែល​គ្រោង​ប្រកួត​កាត់សេចក្ដី​នា​ថ្ងៃទី​២២ ខែតុលា​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​ទទួលបាន​ជ័យជម្នះនឹង​ទទួលបាន​កៅអី​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាពី​ប្រទេស​បា​រ៉ែ​ន ដោយ​ពុំមាន​ការប្រកួត​ខ្វែង​នោះទេ ពោលគឺ​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល​ A ​និង​ពូ​ល ​B ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​នីមួយៗនឹងត្រូវ​ជួបគ្នា​ដណ្ដើម​ជើងឯក​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        79
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm