សេត​វិមាន​និយាយថា ​អ៊ីរ៉ង់​កំពុង​ជួយ​រុស្ស៊ី​ដោយផ្ទាល់​យ៉ាងសកម្ម​នៅ​តំបន់ Crimea

2022/10/21 05:37:26 pm        602

​អាមេរិក៖ សេត​វិមាន​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​តំបន់​គ្រី​មៀ​គ្រប់គ្រង​ដោយ​រុស្ស៊ី ដោយ​ជួយ​បណ្ដុះបណ្ដាល​កង​កម្លាំងរ​បស់​ប្រទេស​នេះ ពី​របៀប​ប្រើប្រាស់​យាន​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់ ដែល​ត្រូវបាន​ប្រើ​ក្នុងការ​វាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន​។

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​មន្ត្រី​អ៊ីរ៉ង់​មួយ​ចំនួន​តូច​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នេះ​របស់​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បាន​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤។ លោក Kirby និយាយ​ថា ពេលនេះ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ចូលរួម​ដោយ​ផ្ទាល់​យ៉ាងសកម្ម និង​តាមរយៈ​ការ​ផ្ដល់​អាវុធ​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​លើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សហរដ្ឋអាមេរិក​នឹង​ស្វែងរក​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​បញ្ជាក់ ​រារាំង និង​ប្រឈម​ទៅ​នឹង​ការ​ផ្ដល់​អាវុធ​ទាំងនេះ​របស់​អ៊ីរ៉ង់​ប្រឆាំង​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​។ ទីក្រុង​តេ​អេ​រ៉ង់​បាន​ទាត់ចោល​ការ​ផ្គត់​ផ្គង់​ដល់​ទី​ក្រុង Moscow នូវ​យាន​ដ្រូ​ន ឬ​ជួយ​បាញ់​អាវុធ​ទាំងនោះ​។ រុស្ស៊ី​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​យ៉ាង​សន្ធាប់​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​របាយការណ៍​នានា​ដែល​ថា ​ខ្លួន​កំពុង​ប្រើ​អាវុធ​របស់​អ៊ីរ៉ង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        122
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm