លោកស្រី​នាយករដ្ឋមន្ត្រី Liz Truss ជា​មេដឹកនាំ​កាន់តំណែង​រយៈពេល​ខ្លី​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស

2022/10/21 06:11:14 pm        450

​អង់គ្លេស៖ លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែតុលា ​ឆ្នាំ២០២២ ក្រោយ​បរាជ័យ​ក្នុង​កញ្ចប់​ថវិកាកាត់​ពន្ធ ដែល​បានធ្វើ​ឲ្យ​រង្គោះរង្គើរ​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ និង​បាន​នាំ​ឲ្យ​មានការ​បះបោរ​នៅ​ក្នុង​គណបក្ស​អភិរក្សនិយម​របស់​លោក​ស្រី​ខ្លួនឯង​។

​លោកស្រី​គឺជា​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​អភិរក្សនិយម​ទី​៣ ​ដែល​បាន​លាលែង​ពី​តំណែង​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ ហើយ​ទុក​ឱ្យ​គណបក្ស​បែកខ្ញែក​គ្នា​មួយ​នេះ ​ស្វែងរក​មេដឹកនាំ​អាច​បង្រួប​បង្រួម​បក្ស​ដែល​មាន​វិវាទ​។ លោកស្រី Truss ដែល​បាន​និយាយ​ថា លោកស្រី​នឹង​បន្ត​កាន់​តំណែង​ រហូត​ដល់​អ្នក​ជំនួស​តំណែង​របស់​លោកស្រី​ត្រូវ​បាន​ជ្រើសរើស លោក​ស្រី​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រឹមតែ ​៤៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​លោកស្រី​វ័យ ៤៧​ឆ្នាំ​រូប​នេះ​គឺជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​បាន​រយៈពេល​តិច​ជាង​គេ​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​។​ ​មុន​ឈាន​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោកស្រី Liz Truss បាន​ឈ្នះ​សំឡេងឆ្នោត​គាំទ្រ​ជាង ៥៧% ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​គណបក្ស​តូ​រីដើម្បី​ជំនួស​តំណែង​លោក Boris Johnson ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​។

​លោកស្រី Liz Truss ឬ Mary Elizabeth Truss កើត​ថ្ងៃទី​២៦ ​ខែកក្កដា ឆ្នាំ១៩៧៥​ គឺជា​អ្នកនយោបាយ​ចក្រភព​អង់​គ្លេស​ដែល​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម ហើយ​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២២​ ស្រប​ពេល​ដែល​ចក្រភព​អង់គ្លេស​ប្រឈម​បញ្ហា​ធំៗ​ជាច្រើន។ ​លោកស្រី Truss ត្រូវ​បាន​ជាប់​ជា​សមាជិកសភា​ក្នុង​ឆ្នាំ​២០១០ តំណាង​ឲ្យ​សភា​ចក្រភព​អង់គ្លេស។ លោកស្រី​កាន់​តួនាទី​ក្នុង​លេខ​រៀង​ទី​១​ នៃ​ឋានៈ​រដ្ឋាភិបាលក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋ David Cameron និង​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ដែល​ឈរ​ខាង​ការ​ធ្វើ​ប្រជា​មតិ​ ឲ្យ​ចាក​ចេញពី​សមាជិក​សហ​ភាព​អឺរ៉ុប ឬ Brexit ឆ្នាំ២០១៦​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May លោកស្រី Truss កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្រោយមក​កាន់​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​រតនា​គារដែល​ជា​តំណែង​ខ្ពស់​បំផុត​ទី​២ បន្ទាប់ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        149
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm