FFC ​ប្រកាស​រំសាយ​យុវជន ៩​រូប​ទៀត​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី

2022/10/21 06:23:58 pm        114

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ (FFC) បានប្រកាស​រំសាយ​យុវជន​ចំនួន ៩​រូប​ទៀតបន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទីក្នុង​ឆ្នាំ​២០២២ នេះ។​

​យុវជន ៩​រូបដែល​ត្រូវ​ចាក​ចេញពី​បណ្ដុះបណ្ដាល​បាល់ទាត់ គ្រប់គ្រង​ដោយ​សហព័ន្ធ​នេះរួមមាន​កីឡាករ យ៉ង ភូមិន្ទ​, អ៊ា​វ សុវណ្ណារ៉ា​, ហួត វ៉ាន់ណេត​, ម៉េង សុភា​, សួន សាវ​ឌី​, រ៉េត លី​ហេង​, ឃាន់ សុបិន​, ហេង សុវណ្ណ​បញ្ញា និង ចាន់​វិបុល ដា​វីដ ដែល​ពួ​កគេ​ភាគច្រើន​កើត​នៅ​ឆ្នាំ​២០០៤ លើកលែង​កីឡាករ អ៊ាង សុវណ្ណារ៉ា និង សួន សាវ​ឌី ដែល​កើត​នៅ​ឆ្នាំ​២០០៥។​ ​តាមរយៈ​ការប្រកាស​ពី​ការបញ្ចប់​ការសិក្សា​របស់​យុវជន​ទាំង ៩​រូបប្រៀបបាន​ការជូនដំណឹង​ដល់​បណ្ដា​ក្លិប​នានា ក្នុងការ​នាំយក​ពួកគេ​ទៅ​រួមរស់​ជាមួយ​ក្លិបដើម្បី​បន្ដ​អាជីព និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមជាមួយ​លក្ខខណ្ឌ​ងាយស្រួល ដែល​សម្របសម្រួល​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដោយ​គ្មាន​ការយក​កម្រៃ​ពី​ក្លិប​ណាមួយ​ឡើយ ដោយ​គោរព​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ ដើម្បី​រួមចំណែក​ជួយ​ដល់​ក្លិបក្នុង​ការកសាង និង​អភិវឌ្ឍន៍​ធនធាន​កីឡាករ​យុ​វជ ជំរុញ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត។​

​គេ​ចាំបាន​ថា គិត​ចាប់ពី​ឆ្នាំ​២០១៨ រហូតមកទល់​បច្ចុប្បន្ន នៅ​រៀងរាល់​ចុងឆ្នាំសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតែ​ប្រកាស​ពី​យុវជនតិច ឬ​ច្រើនដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ដើម្បី​រំសាយ​ឲ្យ​ពួកគេ​បាន​ចេញ​ទៅ​ប្រកប​អាជីព​តាម​បណ្ដា​ក្លិប​ផ្សេងៗ ហើយ​មកទល់ពេលនេះមាន​យុវជន​ជាច្រើន ដែល​កើតចេញពី​មូលដ្ឋាន​នៅ​ទឹកដី​ខេត្តតាកែវ​នេះ កំពុង​ប្រកប​អាជីព​ជាមួយ​បណ្ដា​ក្លិប​តូចធំ​នានា ហើយ​បានរួម​ចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាច្រើនដូចជា សៀង ច​ន្ធា​, ទេស សម្បត្តិ និង​កីឡាករ​ជាច្រើនរូប​ទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm