កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ​៦០​នាក់ ខណៈ​ការតវ៉ា​នៅ​សាធារណៈរដ្ឋ​ឆាដ

2022/10/21 06:39:14 pm        635

​ឆាដ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល និង​មន្ត្រី​នៅ​ទី​បញ្ចុះសព​បាន​និយាយថា កងកម្លាំង​សន្តិសុខ​សាធារណៈរដ្ឋ​ឆាដបានបាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ នៅក្នុង​ទីក្រុង​ធំៗ​ចំនួន​ពីរ​របស់​ប្រទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៦០​នាក់​ស្លាប់​។​

​អាជ្ញាធរ​បានដាក់​បម្រាម​គោចរ​បន្ទាប់ពី​អំពើ​ហិង្សា ដែល​បាន​កើតឡើង​ក្នុងពេល​មាន​បាតុកម្ម​នៅក្នុង​ប្រទេស​អាហ្វ្រិក​កណ្តា​ល​មួយ​នេះ ​ប្រឆាំង​ការបន្ត​អំណាច​រយៈពេល​ពីរ​ឆ្នាំ​របស់​មេដឹកនាំ​បណ្តោះអាសន្ន​លោក Mahamat Idriss Deby ។ ភាពចលាចល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺជា​ហេតុការណ៍​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​សាធារណៈរដ្ឋ​ឆាដ ដែល​ឃើញ​មានការ​មិន​ពេញ​ចិត្តជា​សាធារណៈ​ក្នុង​របប​មុន​របស់​ឪពុក​លោក Deby ដែល​គ្រប់គ្រង​រយៈពេល​ជាង ៣ទសវត្សរហូតដល់​ការធ្វើឃាត​លោក​កាលពី​ឆ្នាំមុន​។​ ​ប្រទេស​បារាំង សហភាព​អាហ្វ្រិក និង​ប្រទេស​ដទៃទៀត​បាន​ថ្កោលទោស​​ភ្លាមៗ​ ចំពោះ​ការបង្ក្រាប​របស់​សន្តិសុខ​លើ​ក្រុមបាតុករ​។

លោក Samira Daoud នាយក​ប្រចាំ​តំបន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​សម្រាប់​អាហ្វ្រិក​ខាងលិច និង​កណ្តាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ​សាធារណៈរដ្ឋ​ឆាដឱ្យ​បញ្ឈប់​ជាបន្ទាន់ ​នូវ​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​លើ​ក្រុមបាតុករ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឆាតលោក Aziz Mahamat Saleh បាន​និយាយថា មនុស្ស ៣០នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋធានី N'Djamena ។ ទោះយ៉ាងណា អ្នករៀបចំ​បាតុកម្ម​បានដាក់​ចំនួន​អ្នកស្លាប់​ខ្ពស់ជាង​នេះរហូតដល់ ៤០នាក់ ខណៈ​មាន​អ្នករបួស​ជាច្រើន​ដោយសារ​គ្រាប់កាំភ្លើង។ ​យោងតាម​មន្ត្រី​នៅ​ទី​បញ្ចុះសព​របស់​ទីក្រុង​បាន​ឲ្យ​ដឹងថា បាតុករ ៣២នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅក្នុង​ទីក្រុង Moundou ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​សាធារណៈរដ្ឋ​ឆាដ ហើយ​មន្ត្រី​បាន​អះអាងថា មនុស្ស​ជាង ៦០នាក់​បាន​រងរបួស​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        117
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm