សម្តេចតេជោ ស្នើសុំពលរដ្ឋកុំខឹងបន្ទោសអ្នកណាអីចំពោះការតម្រូវឱ្យចាកចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/10/21 07:24:28 pm        358

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើសុំដល់ប្រជាពលរដ្ឋ កុំឱ្យមានការខឹងសម្បា និងបន្ទោសអ្នកណាទាំងអស់ ចំពោះការតម្រូវឱ្យពួកគេចាកចេញពីតំបន់​រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ដែលនៅមិនឆ្ងាយពីក្រុងសៀមរាប ប៉ុន្មានដែរនោះ ​គឺដើម្បីលើកតម្លៃ ​សម្បត្តិវប្បធម៌ដ៏មានតម្លៃនៃដូនខ្មែរ ដែលបានបន្សល់​ទុកមកនេះ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ ​ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរទី លំនៅពីតំបន់រមណីយដ្ឋានអង្គរ ​ទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក​ ក្នុងស្រុកបន្ទាយស្រី ជា​លើកទី៣​ នៅព្រឹកថ្ងៃទី២១ ខែតុលា នេះ ​បានសំដែងនូវការកោតសរសើរចំពោះការស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋទៅ រស់នៅតំបន់រុនតាឯក ​ដោយបានហៅការស្ម័គ្រចិត្តនេះ ​ថាជាភាពឆ្លាតវៃ។

សម្តេចតេជោ បានបញ្ជាក់ជាថ្មីប្រាប់ពលរដ្ឋថា មូលហេតុដែលតម្រូវឱ្យពលរដ្ឋចាកចេញពីតំបន់ អង្គរ​ ដោយសារតែរាជរដ្ឋាភិបាល ត្រូវតែឆ្លើយតបឱ្យបានតាមលក្ខខណ្ឌតម្រូវរបស់អង្គការយូណេស្កូ ដែល​ បានទទួលចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ​ ជាសម្បត្តិបេតិកភណ្ឌពិភពលោក តាំង​ពីឆ្នាំ​១៩៩២មក ដើម្បីអភិរក្ស ថែរក្សាប្រាសាទអង្គរវត្តប្រាសាទ​ និងតំបន់រមណីយដ្ឋានអង្គរ ដែលជា​មរតក​សម្បត្តិវប្បធម៌ ដ៏មាន តម្លៃជាសកល ​ដែលបន្សល់ទុកដោយបុព្វបុរស ដូនតាខ្មែររាប់ពាន់ឆ្នាំ​មក​ហើយនោះឱ្យគង់វង្ស។

តាមការឱ្យដឹងពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ​នគរូបនីយ កម្ម និងសំណង់ ​គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង ថ្ងៃទី២៥ ខែសីហា​ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២២​ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤គ្រួសារហើយ ដែលបានចាប់ឆ្នោតយកក្បាល​ដីសម្រាប់ ការរស់នៅក្នុងតំបន់រុនតាឯក ​និងពាក់ស្នែង៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm