រាជរដ្ឋាភិបាលចាត់ទុក SME ជាវិស័យអាទិភាពក្នុងការធ្វើពិពិធកម្មសម្រាប់កំណើនសេដ្ឋកិច្ច

2022/10/21 07:51:22 pm        507

ភ្នំពេញ៖ រាជរដ្ឋាភិបាល​ ចាត់ទុកសហគ្រាសធុនតូច និងមធ្យម គឺជាវិស័យអាទិភាពនៅក្នុងការ​ធ្វើ​ពិពិធកម្ម និងការរក្សាចីរភាពកំណើនសេដ្ឋកិច្ច ​ក្នុងរយៈពេលមធ្យម ​និងរយៈពេលវែង និង​បានដាក់​បញ្ចូលនៅក្នុងក្របខណ្ឌ ​និងកម្មវិធីស្តារសេដ្ឋកិច្ច ​តាមគន្លងប្រក្រតីភាពថ្មី ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងក្នុងកម្មវិធីពិភាក្សា ​ជាមួយសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា​ (EuroCham) កាល​ពីថ្ងៃទី២០​ ថា ដើម្បីឱ្យវិស័យឯកជនកាន់តែរីកធំធាត់​ និងខ្លាំងឡើង ចាំបាច់ត្រូវតែមានការអភិវឌ្ឍ​សហគ្រិនភាព ​ហើយដើម្បីលើកកម្ពស់សហគ្រិនភាព ​គឺជាការចាំបាច់ និងត្រូវមានការគាំទ្រ​នៅ​ដំណាក់កាលចាប់ផ្តើមដំបូង ​ឬពេលបង្កើតធុរកិច្ច គិតមកដល់ពេលនេះ​ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុជាសេនាធិការរាជរដ្ឋាភិបាល ​ក្រោមការប្រតិបត្តិផ្ទាល់របស់សហគ្រិនខ្មែរ បានផ្តល់ការ​គាំទ្រ​ដល់ធុរកិច្ចថ្មីប្រមាណជិត ​៤០០ តាមរយៈការកសាងសមត្ថភាព ​ការកសាងបណ្តាញអាជីវកម្ម និងទីផ្សារ ​និងរៀបចំកម្មវិធីប្រកួតប្រជែងអាជីវកម្ម ព្រមទាំងការផ្តល់ទុនចាប់ការចាប់ផ្តើមអាជីវកម្ម​ផងដែរ។

ឯកឧត្តម បន្តថា ចំពោះវិស័យសហគ្រាសធុនតូច ​និងមធ្យមនេះ មានប្រមាណ​ ៩០ ភាគរយ នៃអាជីវកម្មនៅកម្ពុជា ​គឺមានសណ្ឋាននិងទម្រង់ជា SMEs ក្នុងនោះ ៨០​ ភាគរយ ស្ថិតក្នុងវិស័យ​កម្មន្តសាល វិស័យអាហារ និងភេសជ្ជៈ ក្នុងនោះ SMEs បានចូលរួមចំណែក​ ប្រមាណ ៥៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុប, ៧០ ភាគរយ នៃការបង្កើតការងារ, និងប្រហែល ​១៥ ភាគរយ នៃ​ចំណូលពន្ធសរុប ក្នុងនោះមានចំណែកប្រមាណ ១០ ភាគរយ​ នៃការនាំចេញ និងបានចុះបញ្ជី​ប្រមាណ ៥ ភាគរយប៉ុណ្ណោះ។

ការណ៍នេះ បានឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធ ដែល SMEs និងធុរកិច្ចថ្មី កំពុងប្រឈម ដែលក្នុង​នោះ​មាន​ដូចជា៖ បន្ទុកអនុលោមភាព ដូចជាការចុះបញ្ជីអាជីវកម្ម​ អាជ្ញាប័ណ្ណ​ លិខិតអនុញ្ញាត ការ​ចុះបញ្ជីផលិតផល ការចុះបញ្ជីស្តង់ដារ​ និងការធ្វើអធិការកិច្ច, លទ្ធភាពទទួលបានការគាំទ្រ​មាន​កម្រិត ដោយសារ SMEs ភាគច្រើនស្ថិតនៅក្រៅប្រព័ន្ធ និងកង្វះយន្តការសម្របសម្រួល​និង​ការ​គាំទ្រ​ពីស្ថាប័នពាក់ព័ន្ធ, លទ្ធភាពទទួលបានហិរញ្ញវត្ថុមានកម្រិត ដោយសារ SMEs ខ្វះកិច្ច​បញ្ជី​ការហិរញ្ញវត្ថុត្រឹមត្រូវ ខ្វះទ្រព្យបញ្ចាំ​ ខ្វះដើមទុន ​​ក៏ដូចជាខ្វះប្រភពហិរញ្ញវត្ថុហិរញ្ញវត្ថុ ពិសេស​គ្រឹះស្ថានហិរញ្ញវត្ថុកម្រិតកណ្តាល ​ដែលបម្រើដល់តម្រូវការជាក់ស្តែងរបស់ SMEs, បញ្ហាកង្វះ​ជំនាញ ​និងទេពកោសល្យ ​និងកត្តាផ្នត់គំនិត និងវប្បធម៌ ​ដែលមិនចង់ទទួលយកហានិភ័យ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        65
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm