រដ្ឋបាលខេត្តតាកែវនឹងប្រារព្ធពិធីបុណ្យអុំទូកនៅទន្លេបាទី នៅចុងសប្ដាហ៍ទី១នៃខែក្រោយ

2022/10/21 09:27:49 pm        630

តាកែវ៖ រដ្ឋបាលខេត្តតាកែវ នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក នៅទន្លេបាទី ស្រុកបាទី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាល អភិបាលរងក្រុងស្រុក ​និងមន្រ្ទីជំនាញពាក់ព័ន្ធ នៅ​ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​នៅសាលប្រជុំរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ ​បានណែនាំឱ្យលោកអភិបាលក្រុងស្រុក ​ត្រូវមានទូកប្រណាំងក្នុងមួយ​ក្រុងស្រុក ត្រូវមានទូកចំនួន២ចូលរួមប្រកួត ​ហើយយើងក៏មានការជ្រើសរើសអ្នកឈ្នះ យកពីលេខ១ ដល់លេខ៤ផងដែរ​ ម្យ៉ាងទៀតទន្ទឹមនឹងការរៀបចំពិធីបុណ្យអុំទូកនេះដែរ យើង​ក៏នឹងរៀបចំជាការតាំងពិពិរណ៍ផងដែរ។

ឯកឧត្តមអភិបាលខេត្ត ​ក៏បានធ្វើការណែនាំបន្ថែមទៀត​ទៅដល់អស់លោកលោកស្រី និង​អ្នក​ពាក់ព័ន្ធនៅក្នុងគណៈកម្មការ ​និងអនុគណៈកម្មការខេត្តរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ សូម​ចូលរួមសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក នៅទន្លេបាទី ស្រុកបាទី​ រយៈពេល២ថ្ងៃនេះ ប្រព្រឹត្តទៅ​ដោយរលូន ពិសេសសូមអាជ្ញាធរក្រុងស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ​ត្រូវតែពង្រឹងសន្តិសុខឱ្យបានល្អរឹងមាំ ដើម្បីធានាបាននូវ​សុខ​សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ​ដែលពួកគាត់អញ្ជើញមកទស្សនាពិធីបុណ្យអុំទូកនេះ ពិសេស​ក៏ត្រូវតែត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ ។

ឯកឧត្តម អ៊ូច ភា ក៏​បានធ្វើការអំពាវនាវដល់​បងប្ងូនប្រជាពលរដ្ឋនៅក្នុង​ខេត្តតាកែវរួម​និង​ប្រជាពលរដ្ឋ​ដែលរស់នៅជាប់ខេត្តតាកែវ ​ជាពិសេសបងប្អូន​ប្រជាពលរដ្ឋដែលរស់នៅ​រាជធានី​ភ្នំពេញ សូមអញ្ជើញមកចូលរួម​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទន្លេបាទី​ស្រុកបាទី ដែលមាន​ការ​រៀបចំ​ពិធីបុណ្យអុំទូក នាពេលខាងមុខឲ្យបានច្រើនកុះករ៕



អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm