UN៖ ការអត្ថាធិប្បាយ​របស់​លោក Guterres លើ​រុស្ស៊ី មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ទីក្រុង Moscow ទេ​

2022/10/21 09:43:11 pm        663

UN៖ ​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រមុខ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​និយាយ​យ៉ាងច្បាស់​អំពី​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ហើយ​មិនបាន​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​ទីក្រុង Moscow ទេ បន្ទាប់ពី​ការព្រមាន​របស់​រុស្ស៊ី​ថា ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ​អាច​ជួប​ហានិភ័យ​។

​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិលោក Dmitry Polyanskiy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង Moscow នឹង​វាយតម្លៃ​ការងារ​ឡើងវិញ​ជាមួយ​លោក Guterres ប្រសិនបើ​លោក​បញ្ជូន​ក្រុម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដើម្បី​ពិនិត្យ​យាន​ដ្រូ​ន​ដែល​មហាអំណាច​លោកខាងលិច​និយាយ​ថា ដ្រូ​ន​ទាំងនោះ​ត្រូវបាន​ផលិត​ក្នុងប្រទេស​អ៊ីរ៉ង់ និង​ប្រើប្រាស់​ដោយ​ទីក្រុង Moscow ជាការ​រំលោភ​លើ​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​។ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិលោក Stephane Dujarric បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​អគ្គលេខាធិការ​បា​ន​បញ្ជាក់​យ៉ាងច្បាស់​អំពី​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អំពី​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន។

ការអត្ថាធិប្បាយ​នោះពុំបាន​បញ្ឈប់​ការពិភាក្សា​ដែល​កំពុង​បន្ត​របស់​យើង​ ជាមួយ​សហព័ន្ធរុស្ស៊ីលើ​បញ្ហា​មួយចំនួនពាក់ព័ន្ធ​នឹង​ជម្លោះ​ទេ ដែលជា​រឿង​ចម្បង​បំផុត​ក្នុងចំណោម​បញ្ហា​ផ្សេងៗដែល​យើង​បាន​ដោះស្រាយ​។​ ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ជួបគ្នា​កាលពី​ថ្ងៃ​ពុធ​ ស្ដីពី​ការប្រើប្រាស់​យាន​ដ្រូ​ន​របស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែ​ន តប​តាម​សំណើរបស់​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេសដែល​លើកឡើងថា យាន​ដ្រូ​ន​ទាំងនោះ​ត្រូវបាន​ផលិត​ដោយ​អ៊ីរ៉ង់ និង​ប្រើប្រាស់​ដោយ​ទីក្រុង Moscow ជាការ​រំលោភ​លើ​សេចក្ដីសម្រេច​ឆ្នាំ​២០១៥ គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm