អ្នកវិនិយោគិនរបស់កូរ៉េ មានចំណាប់អារម្មណ៍ក្នុងគោលដៅមកធ្វើការវិនិយោគនៅកម្ពុជា

2022/10/21 09:55:25 pm        52

ភ្នំពេញ៖ ក្រុមអ្នកវិនិយោគិនរបស់កូរ៉េខាងត្បូង បានសម្តែងការរីករាយ និងមានចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះគោលដៅវិនិយោគនៅក្នុងប្រទេសកម្ពុជា ​បន្ទាប់ពីមើលឃើញកម្ពុជាមានសុខសន្តិភាព និងមាន​សក្តានុពល​ពលកម្មច្រើន​ ហើយពួកគេនឹងមកប្រទេសកម្ពុជានាពេលឆាប់ៗ ខាងមុខនេះ ។

ការឆ្លើយតបនូវភាពវិជ្ជមានរបស់ក្រុមអ្នកវិនិយោគិនរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺបានធ្វើ ឡើង​នៅក្នុងកិច្ចជំនួបជាមួយប្រតិភូរាជរដ្ឋាភិបាល ​និងសហគ្រិនកម្ពុជា ក្នុងឱកាសដែលបានទៅ​ទស្សនកិច្ច​នៅកូរ៉េ​មួយសប្តាហ៍គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ​ខែតុលា ឆ្នាំ២០២២នេះ។

ក្រុមអ្នកវិនិយោគរបស់កូរ៉េបានថ្លែងថា« ដោយផ្អែកលើសក្តានុពលនៃវិស័យវាយនភណ្ឌ គោល​នយោបាយរបស់រាជរដ្ឋាភិបាល រួមនិងកិច្ចសហការភាពជាដៃគូនៃក្រុមអ្នកវិនិយោគិនក្នុង​ប្រទេស​កម្ពុជាផងនោះ ​ពួកគេនឹងអញ្ជើញមកទសន្សកិច្ចនៅកម្ពុជា ​ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិនិត្យ​គំរោង​វិនិយោគរបស់កម្ពុជា ​និ​ងនាំយកបច្ចេកវិជ្ជា​ទំនើបចុងក្រោយ ដែលអាចជួយដល់វិស័យ​វាយនភណ្ឌ​នៅក្នុងប្រទេសកម្ពុជាផងដែរ»។

សូមបញ្ជាក់ថា ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រតិភូរាជរដ្ឋាភិបាល និងក្រុមសហគ្រិន​កម្ពុជា​នេះ ​បានជួបពិភាក្សាជាមួយនាយកក្រុមហ៊ុនល្បីៗប្រចាំប្រទេសកូរ៉េជាច្រើនរូប និង​បានស្វែងយល់​អំពីលក្ខណៈបច្ចេកវិជ្ជាទំនើបចុងក្រោយ​ រួមទាំងអត្ថប្រយោជន៍ជាច្រើន នៃគម្រោងខាងលើ ហើយ​ភាគីកម្ពុជា​បានលើកឡើងអំពីសក្តានុពល​នៃ​វិស័យវាយនភណ្ឌក្នុងប្រទេសកម្ពុជា ការលើក​ទឹកចិត្ត​របស់រាជរដ្ឋាភិបាលសម្រាប់វិនិយោគិនក្រៅស្រុក​ និងបានបង្ហាញពីភាពខ្លាំងរបស់វិនិយោគិន​ម្ចាស់ស្រុក ​ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់វិនិយោគិនក្រៅប្រទេស អាចមាន​ឱកាស​ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm