អ្នកគាំទ្រ​នៅ​កាតា​ជួបជុំគ្នា​អបអរ​រាប់​ថយក្រោយ ១​ខែ​ទៀត​ដល់ World Cup

2022/10/21 10:03:55 pm        80

​បាល់ទាត់៖ ​អ្នកគាំទ្រ​បាល់ទាត់​នៅ​កាតា​បាន​ជុំគ្នា​សប្បាយរីករាយ​បាត់ទៅហើយ ដើម្បី​អបអរ​ការរាប់​ថយក្រោយ ១​ខែ​ទៀត​ឈានដល់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ដែលជា World Cup លើកដំបូង​ក្នុង​ទឹកដី​មជ្ឈិមបូព៌ា​។

​​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា​ខាងមុខ ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​លើ​លោក​នឹង​ចាប់ផ្តើម​ ប៉ុ​ន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពីថ្ងៃ​លិច​នៅ​កីឡដ្ឋាន Al Bayt ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន ៦០,០០០នាក់ ជា​កីឡដ្ឋាន​ថ្មី​សន្លាង​ដែល​សាងសង់​សម្រាប់ World Cup ឆ្នាំនេះ​។ ​ការប្រកួត​ទាំង ៦៤ ក្នុង​រយៈពេល ២៩ថ្ងៃ​ដែលមាន​ក្រុម​ចំនួន ៣២ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ដូ​ហា ​ជាមួយនឹង​កម្មវិធី និង​ព្រឹត្តិការណ៍​វប្បធម៌​ជាច្រើន​ទៀត​នឹងត្រូវ​រៀបចំឡើង​។​ ​ភ្ញៀវទេសចរ​ប្រហែល ១.២លាន​នាក់​ត្រូវបាន​គេ​រំពឹងថា​មកកា​ន់​ប្រទេស​កាតា​ សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក​លើកដំបូង ​នៅលើ​ទឹកដី​ម​ជ្ឈឹ​ម​បូព៌ា​នេះ​។​

​កាតា​កំពុង​ញាប់ដៃ​ញាប់ជើង​ ដើម្បី​បង្ហើយ​ការងារ​ដែល​នៅ​សេសសល់​មួយចំនួនក្នុងការ​រៀបចំ World Cup នៅ​ខែ​ក្រោយនេះ ពោលគឺ​កាតា​នឹង​បើកទទួល​ភ្ញៀវទេសចរ World Cup ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា​ខាងមុខនេះ​ ជា​ពេលដែលកាត Hayya ចាប់ផ្តើម​សុពលភាព​។ ​រាល់​ភ្ញៀវ​ទេសចរណ៍​ដែល​មកកាន់​កាតា ទោះបីជា​គ្មាន​គម្រោង​មក​ទស្សនា World Cup ក្តី ត្រូវការ​ចាំបាច់​ឱ្យមានកាត Hayya នេះ​ដើម្បី​ចូល​ប្រទេស​កាតា​បាន​អំឡុង​ព្រឹត្តិការណ៍ World Cup៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm