លោក Putin ពិនិត្យ​ទីតាំង​ហ្វឹកហាត់​ទាហាន​កេណ្ឌ ហើយ​ទូរទស្សន៍​រុស្ស៊ី​បង្ហាញ​ប្រជាជន​ជម្លៀស​ចេញពី​តំបន់ Kherson

2022/10/21 10:12:05 pm        809

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ពិនិត្យមើល​ទីតាំង​ហ្វឹកហាត់​ សម្រាប់​ទាហាន​កេណ្ឌ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ មន្ត្រី​យោធា​ម្នាក់​បាន​បង្ហាញ​លោក ​Putin និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ​Sergei Shoigu ពី​ក្រុម​ទាហានពាក់អាវ​ការពារ​គ្រាប់កាំភ្លើង និង​មួក​សុវត្ថិភាព​ដោយមាន​កាន់​អាវុធ​។

មន្ត្រី​យោធា​បាន​បង្ហាញ​ស្បែកជើង​ក​វែង​សម្រាប់​រដូវរងា សំលៀកបំពាក់ និង​សម្ភារ​ផ្សេងៗ​ទៀត។​ ​ទន្ទឹម​នឹង​នេះ​នៅ​តំបន់ Kherson ស្ថិត​ក្នុង​ចំណោម​តំបន់​ដំបូង​គេ​របស់​អ៊ុយ​ក្រែ​ន ​ដែល​ដណ្តើម​យក​បាន​ដោយ​កងកម្លាំង​រុស្ស៊ី អាជ្ញាធរ​ដែល​តែងតាំង​ដោយ​ទីក្រុង​មូ​ស្គូ​កំពុង​ត្រៀមលក្ខណៈ​ សម្រាប់​ការ​វាយ​លុក​របស់​អ៊ុយ​ក្រែ​ន​យ៉ាង​ខ្លាំង​ ដើម្បី​ដណ្តើម​យក​តំបន់​នេះ​មកវិញ​ដោយ​បាន​ប្រាប់​ប្រជាជន​ក្នុង​តំបន់​នេះ​ថា ​នឹង​មាន​ការ​បាញ់​ផ្លោង​ និង​ត្រូវ​ជម្លៀស​ចេញ​។

​តំបន់​ Kherson ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​៤ ​ដែល​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​។ មន្ត្រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​និយាយ​ថា ការ​ជម្លៀស​ចេញពី​ទឹកដី​ដែល​បាន​ដណ្តើម​កាន់កាប់​គឺជា​ការ​ស្ម័គ្រចិត្ត ប៉ុន្តែ​ក្នុង​ករណី​ជាច្រើន​ច្រកចេញ​តែមួយគត់​គឺ​ទៅកាន់​ទីក្រុង Dzhankoi នៅ​តំបន់​គ្រី​មៀ ដែល​ប្រជាជន​ជាច្រើន​ជិះ​រថភ្លើង​ទៅ​ប្រទេស​រុស្ស៊ី ឬ​ទៅកាន់​ទីក្រុង​ផ្សេង​ទៀត​ក្នុង​តំបន់​គ្រី​មៀ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        150
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm