សាកលវិទ្យាល័យ ខេមតិច បើកសន្និសីទនិស្សិតប្រចាំឆ្នាំស្តីពីសហគ្រិនភាព និងនវានុវត្តន៍សង្គម

2022/10/21 10:50:44 pm        928

ភ្នំពេញ៖ សាកលវិទ្យាល័យសហគ្រិនភាព ខេមតិច កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទនិស្សិតប្រចាំឆ្នាំស្តីពី នវានុវត្តន៍សង្គម និងសហគ្រិនភាព ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងផ្នត់គំនិតសហគ្រិន ភាពប្រកបដោយនវានុវត្តន៍ក្នុងចំណោមយុវជន និងនិស្សិត ក្រោមការឧបត្ថម្ភរបស់សហគ្រិនខ្មែរ។ សន្និសីទនេះបានអញ្ជើញនិស្សិតថ្នាក់បរិញ្ញាបត្រមកបង្ហាញប្រធានបទស្រាវជ្រាវរបស់ពួកគេ ឬដំណោះស្រាយប្រកបដោយនវានុវត្តន៍និងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសង្គម។​ ខេមតិច ដែលជាសាកលវិទ្យាល័យសហគ្រិនភាពដែលផ្តោតលើការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយនឹង Angkor Social Innovation Park ព្រមទាំង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ មានទស្សនវិជ្ជារួមគ្នាថាការស្រាវជ្រាវ និងនវានុត្តន៍សង្គម មិនគួរជាសកម្មភាពចំបងសម្រាប់តែអ្នកបង្កើតថ្មី សាស្រ្តាចារ្យសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងសហគ្រិននៅក្នុងកម្រិតថ្នាក់បណ្ឌិតនោះទេ ។ យុវជនក៏គួរតែចូលរួមក្នុងការងារស្រាវជ្រាវ និងការបង្កើតគំនិតថ្មីៗ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា។

ស្ថាប័នទាំងបីជឿជាក់យ៉ាងមុតមាំថា យុវជន និងនិស្សិត ទោះបីពួកគេនៅក្មេងក៏ដោយ ក៏គួរតែចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយបញ្ហាសង្គម តាមដែលពួកគេអាចធ្វើបាន។ ជាការពិត គំនិតរបស់យុវជន និងនិសិ្សតជាច្រើន មានភាពច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់ដែលអាចជួយដោះស្រាយបញ្ហាសង្គមបាន ដោយសារតែការគិតរបស់ពួកគេមិនត្រូវបានជាប់បង្ខាំងនៅក្នុងបរិយាកាសមិនអំណោយផលមួយចំនួនដូចជា សំពាធការងារ រចនាសម្ព័ន្ធនិង វប្បធម៌នៅកន្លែងធ្វើការ។ ហើយពួកគេក៏ទំនងជាយល់ពីតម្រូវការ និងបរិបទរបស់យុវជនក្នុងជំនាន់ដូចគ្នា ច្បាស់ជាងអ្នកស្រាវជ្រាវលើបញ្ហាមួយចំនួនផងដែរ៕ អត្ថបទ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        16
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm