សម្តេចតេជោ ហ៊ុន សែន បានហៅការចាកចេញរបស់ពលរដ្ឋពីរមណីយដ្ឋានអង្គរជាការចាកចេញដ៏វៃឆ្លាត

2022/10/22 03:53:49 pm        458

ភ្នំពេញ៖ ក្នុងបេសកកម្មស្នាក់នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២២ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបន្តជួបសំណេះ សំណាលជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ ៣២០០​គ្រួសារ​ដែលបានស្ម័គ្រចិត្តរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់ពាក់ស្នែង ក្នុង​ស្រុក​អង្គរធំ។

ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ បានរម្លឹក​ពី​អតីតកាល​ដែលតំបន់​ពាក់ស្នែង​ក៏​ជា​សមរភូមិ​ដែរ ប៉ុន្តែឥឡូវនេះ​បាន​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ដោយ​បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​ទាំងអស់​ខិតខំ​រៀប​ចំ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ផ្តល់​ជូន​បង​ប្អូន​បាន​មក​រស់​នៅ​ផ្លាស់​ប្តូរ​រើលំ​នៅដ្ឋាន​ពី​តំបន់​រមណីយដ្ឋានអង្គរមកតំបន់អភិវឌ្ឍពាក់ស្នែងនេះ។សម្តេចបានហៅការចាកចេញរបស់បងប្អូនពីតំបន់អាទិភាពរមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍនេះ ជាការសម្រេចចិត្តដ៏វៃឆ្លាត ដើម្បី​ទទួល​បាន​នូវ​កម្មសិទ្ធិដ៏ស្របច្បាប់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​ការយោគ​យល់​របស់​ប្រជាពលរដ្ឋ​យើង​ដែលមាន​ការយោគ​យល់​ដល់​រាជរដ្ឋាភិបាល​លើ​គោល​នយោបាយ​ផ្លាស់ប្តូរ​ទី​លំ​នៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មករស់នៅតំបន់ពាក់ស្នែង​នេះ​ដែល​នេះ​ជា​ការ​យោគយល់​ដល់​ជាតិ​យើង​ទាំង​មូល​។​

សូមបញ្ជាក់ផងដែរថា  ប្រជាពលរដ្ឋដែល​ស្ម័គ្រចិត្តរើ​លំនៅដ្ឋាន​ចេញ​ពី​តំបន់​រមណីយដ្ឋានអង្គរ​ទៅ​រស់​នៅ​តំបន់​អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោល​នយោបាយ​ឧបត្ថម្ភ​នានា​ដូច​នឹង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ x៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ឧបត្ថម្ភ គាំទ្ររយៈពេល១០ឆ្នាំ ការទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូត​ដល់​កូន​អាយុ​២ឆ្នាំនិង បានផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០​ម៉ឺន​រៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យ​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង​អស់​នេះ​ទាំង​នៅ​តំបន់​អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm