សម្តេចតេជោ៖ គ្មានបក្សនយោបាយណាមួយ ដែលរស់នៅជាមួយគ្នាបានយូរ ដូចគណបក្សប្រជាជននោះឡើយ

2022/10/22 04:53:47 pm        449

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា គ្មានគណបក្សនយោបាយណា​មួយ​ដែលរួមរស់នៅជាមួយគ្នាបានយូរ ដូចគណបក្សប្រជាជនកម្ពុជានោះឡើយ ខណៈគណបក្សខ្លះបានពីរទៅបីឆ្នាំបានបែកបាកគ្នាដោយសារតែដណ្តើមគ្នាធំ និងបក្សពួកនិយមជាដើម។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ​ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារ ដែលបាន​ស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ​ទៅរស់នៅតំបន់ពាក់ស្នែង ភូមិពាក់ស្នែងថ្មី ​ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ​នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន មន្រ្តីគណបក្សប្រជាជនកម្ពុជា​គឺស្រលាញ់គ្នាណាស់ បានរស់នៅជាមួយ​គ្នា​តាំង​ពីឆ្នាំ១៩៧៩ មករហូតដល់​ សព្វថ្ងៃនេះ ដោយមិនដូចគណបក្សខ្លះរស់នៅជាមួយគ្នាមិន​បាន​ប៉ុន្មានផង ក៏ព្រាត់ប្រាស់គ្នាដោយសារតែដណ្តើមគ្នាធ្វើមេ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ​គឺមានអាយុកាលចំនួន ​៧១ឆ្នាំ ហើយ។ គណបក្សនេះដើមដំបូងមានឈ្មោះថា ​បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលបាន​បដិសន្ធិ​ឡើង​នៅថ្ងៃទី២៨ ​ខែមិថុនា ឆ្នាំ១៩៥១ ​ដោយមានប្រភពពីចលនាតស៊ូ ​របស់ប្រជាជនកម្ពុជា ប្រឆាំង​ពួក​​អាណានិគមនិយម​ដើម្បីឯករាជ្យជាតិ។ ៧១ឆ្នាំហើយដែលគណបក្សប្រជាជនកម្ពុជា​បានប្រកាន់​ខ្ជាប់​ឥតប្រែប្រួល​នូវសារជាតិរបស់ខ្លួន​ ជាគណបក្សរបស់ប្រជាជន​ អាស្រ័យដោយប្រជាជន និង​ដើម្បីប្រជាជន ​ហើយបានសម្រចសមិទ្ធផលធំៗជាច្រើនជូនជាតិ។

គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សកាន់អំណាចមួយនេះ បាន​ប្រកាន់​ខ្ជាប់​ជានិច្ចនូវគោលបំណង និងឧត្តម​គតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ​ហ៊ានធ្វើពលិកម្មឥតរុញរា​ ដើម្បីកម្ពុជា ​ឯករាជ្យ ​សន្ដិភាព សេរីភាព ​ប្រជាធិបតេយ្យ អព្យាក្រឹត្យ ​និងវឌ្ឍនភាពសង្គមជាដើម ដោយមិនដូចគណបក្ស​នយោបាយខ្លះ​បានតែសន្យា ​និងធ្វើការញុះញង់ឲ្យមានភាព​វឹកវរ​ដល់សង្គម​ ប្រទេសជាតិ និង​​បែកបាក់គ្នាដោយសារតែមិនចេះ សាមគ្គីគ្នា ដណ្តើមគ្នាធ្វើធំ ​ ប្រកាន់បក្សពួកជាដើម៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        65
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm