អំពើ​ហិង្សា​កើតមានឡើង ​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ត្រូវ​បាន​ដកហូត​សិទ្ធិ​បោះឆ្នោត​

2022/10/22 06:06:58 pm        624

​ប៉ា​គី​ស្ថាន៖ ក្រុមមន្ត្រី​បាន​និយាយថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​របស់​​ប៉ា​គី​ស្ថាន ​កាលពី​ថ្ងៃ​សុក្រ​បាន​ដកសិទ្ធិ​អតីត​នាយករដ្ឋមន្ត្រីលោក Imran Khan មិន​ឲ្យ​កាន់តំណែង​សាធារណៈ​រយៈពេល​ប្រាំ​ឆ្នាំបន្ទាប់ពី​បាន​រកឃើញថា ​លោក​បាន​លក់​សម្បត្តិ​រដ្ឋ​ដោយ​ខុសច្បាប់ និង​លាក់បាំង​ទ្រព្យសម្បត្តិ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​។

​អ្នកគាំទ្រលោក Imran Khan ដែល​ខឹងសម្បា​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​សុក្រ ​នៅ​ខាងក្រៅ​ទីស្នាក់ការ​គណៈកម្មាការ​ក្នុង​រដ្ឋធានី Islamabad ដោយ​ស្រែក​ប្រឆាំង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​។ កងកម្លាំង​សន្តិសុខ និង​ទាហាន​ប៉ា​រ៉ា​បាន​បិទ​បរិវេណ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ដោយ​រារាំង​ហ្វូងមនុស្ស​មិនឱ្យ​ចូលទៅ​ខាងក្នុង​។ រដ្ឋាភិបាល​បាន​ពង្រាយ​កម្លាំង​សន្តិសុខ​បន្ថែមទៀត​ក្នុង​ទីក្រុង Islamabad ដើម្បី​រក្សា​ច្បាប់ និង​សណ្តាប់ធ្នាប់​។​ ​ការដាក់​ពង្រាយ​កងក​ម្លាំ​ង​នេះធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​មុនពេលលោក Khan ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​បាតុកម្ម​មួយទៀត​នៅ​ទីក្រុង Islamabad ដើម្បី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រីលោក Shahbaz Sharif រៀបចំ​ការបោះឆ្នោត​បន្ទា​ន់​។​

​ចំណាត់ការ​នេះ​ទំនងជា​ធ្វើឱ្យមាន​ភាពវឹកវរ ​ផ្នែកនយោបាយ​កាន់តែខ្លាំង​នៅក្នុង​ប្រទេស​ឥស្លាម​ក្រីក្រ​មួយ​នេះ ​ដែលកំពុង​តស៊ូ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង ដូចជា​កង្វះ​ស្បៀងអាហារ និង​ផលវិបាក​នៃ​ទឹកជំនន់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​រដូវក្តៅ​នេះ ដែល​បណ្តាល​ឲ្យ​មនុស្ស ១,៧២៥នាក់​ស្លាប់ ជម្លៀស​មនុស្ស​រាប់សែន​នាក់ និង​បង្កឱ្យមាន​ជំងឺគ្រុនចាញ់ និង​ជំងឺ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ទឹកជំនន់​។ ការប្រកាស​របស់​គណៈ​កម្ម​ការធ្វើឡើង​នៅពេលដែល​លោក Khan ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត ​នៅក្នុង​សភា​កាលពី​ខែមេសា បាន​នឹង​កំពុង​ប្រមូលផ្តុំ​អ្នកគាំទ្រ​ប្រឆាំង​រដ្ឋាភិបាល​ថ្មី និង​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​មុន​កាលកំណត់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm