ទំហំពាណិជ្ជកម្មកម្ពុជា គិតត្រឹម៩ខែឆ្នាំនេះ សម្រេចបានជាង ៤១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ

2022/10/22 06:07:45 pm        746

ភ្នំពេញ៖ គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានចំនួនជាង ៤១ពាន់លានដុល្លារអាម៉េរិក (៤១.០២៣លានដុល្លារ) ​កើនឡើងប្រមាណ ​១៨ភាគរយ បើធៀបរយៈពេល​ដូចគ្នា​ទៅនឹងឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ជំនួបការងារ រវាងឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម និងលោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការអន្តរជាតិ​ខាងការងារ​ និងតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ​(JETRO) កាលពីរសៀលថ្ងៃទី២១ ខែតុលាកន្លងទៅ ​បានឲ្យដឹងថា ជាមួយលទ្ធផលខាងលើនេះ ​ការនាំចេញមានចំនួនជាង ១៧ពាន់​លានដុល្លារអាម៉េរិក កើនឡើង ២២ភាគរយ និងការនាំចូលជាង ​២៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥ភាគរយ។

ប្រភពដដែល បានរៀបរាប់បន្តថា មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ ​សំលៀកបំពាក់, សម្ភារៈធ្វើដំណើរ និងកាបូប, ស្បែកជើង, ម៉ាស៊ីនបរិធាន ​និងសម្ភារៈអគ្គិសនី, គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ និងកង់-ល-។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ​តាមរយៈជំនួបខាងលើនេះ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មី​នូវការ​ប្តេជ្ញា​ចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម​ ILO-Tokyo office និង​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន​ ក្នុងការកែលម្អលក្ខខណ្ឌការងារ ​សិទ្ធិកម្មករ ​សេរីភាពអង្គការវិជ្ជាជីវៈ និង​ជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ ​កាត់ដេរ​សំលៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ​និងកាបូប ​និងវិស័យផ្សេងៗទៀត ​បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែល​ទិញពីកម្ពុជា ​ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។ បន្ថែមលើនេះ ​កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿង​អេឡិចត្រូនិក និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោង​រោង​ចក្រ​កាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជា​យន្តការ​ក្នុងការ​ជំរុញឱ្យមានការបញ្ជារទិញ​ទំនិញ​ពី​កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm