ស្ថានទូតចិននៅកម្ពុជា ជំរុញបើកដំណើរការបណ្ណាល័យសិក្សាស្រាវជ្រាវចំណេះដឹង​ពាក់ព័ន្ធ​នឹងគ្រឿងញៀន

2022/10/22 06:55:48 pm        474

ភ្នំពេញ៖ តំណាងស្ថានទូតចិន ប្រចាំនៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ក្រសួងអប់រំយុវជន និងកីឡា នៅល្ងាចថ្ងៃទី២១ ខែតុលានេះ បានអញ្ជើញចុះត្រួតពិនិត្យ ការរៀបចំ​និងការត្រៀមបើកដំណើរការបណ្ណាល័យគ្រឿងញៀន ស្ថិតក្នុងបណ្ណាល័យសម្តេច ហ៊ុន សែន នៅ​ក្នុងបរិវេណវិទ្យាល័យបឹងត្របែក ​រាជធានីភ្នំពេញ ដើម្បីបើកឱកាសឲ្យសិស្ស និងអ្នកសិក្សានានា សិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្នុងដំណើរចុះទស្សនកិច្ចនេះ លោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំ ស្ថាន ទូត ចិន នៅកម្ពុជា ថ្លែងសន្យាថា នឹងបង្កើនការកៀងគរជំនួយ និងគ្រឿងបំពាក់នានាពីខាង​ប្រទេស​ចិន​ដើម្បីជួយវិស័យអប់រំ ​ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀននៅកម្ពុជា។

យ៉ាងណាក៏ដោយ ​លោក លី ស៊ាងមីង បានកោតសសើរដល់កម្ពុជាដែលបានផ្តល់កិច្ច​សហការ​យ៉ាង​ល្អលើគ្រប់វិស័យជាភាគីចិន ​ពិសេសកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ បង្រ្កាប បទល្មើស​គ្រឿងញៀន ហើយការបង្កើតបណ្ណាល័យគ្រឿងញៀននាពេលនេះគឺពិតមានសារ​សំខាន់​បំផុត​ចូលរួមចំណែកជួយយុវជនឱ្យទទួលបានចំណេះដឹងនិងចាកផុតពីបញ្ហាគ្រឿងញៀន។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា បណ្ណាល័យ​គ្រឿងញៀន ​ជាប្រភេទបណ្ណាល័យឌីជីថល ​និងបណ្ណាល័យដំបូងគេ ដែលត្រូវបាន​បង្កើតឡើង​បម្រើដល់ការសិក្សាស្រាវជ្រាវ ​ចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀនរបស់​សិស្ស​និង​អ្នកសិក្សា។

បន្ថែមលើការងារនេះដែរ ​លោក ជំទាវ សឿ សុជាតា ​បានស្នើសុំដល់ភាគីមិត្តចិន​ជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្សពាក់ព័ន្ធគ្រឿងញៀន ​ដើម្បីជំរុញការគ្រប់គ្រង ​ការអប់រំ និងប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​មានប្រសិទ្ធភាព។

សូមបញ្ជាក់ថា បណ្ណាល័យគ្រឿងញៀន ជាប្រភេទបណ្ណាល័យឌីជីថល​ ហើយគ្រប់អ្នកសិក្សាទាំង​អស់​អាច​ចូល​សិក្សាស្រាវជ្រាវតាមសៀវភៅនានា​ដែល​ដាក់តំកល់ក្នុង​បណ្តាល័យផង ដាក់នៅក្នុង​ប្រព័ន្ធកុំព្យូទ័រផង​ និងអាចចូលអានសិក្សាស្រាវជ្រាវ​នៅតាមប្រព័ន្ធទូរសព្ទដៃផងដែរ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm