ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងផ្ដល់​ស្រូវពូជ​ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

2022/10/24 04:23:35 pm        265

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រម​ទាំង​ស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១.៥២៨ គ្រួសារ នៅ​ខេត្ត​បាត់ដំបង ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជាឲ្យឈ្នះភ្លូកទឹក ភ្លូកដីកាល​ពី​ការ​បោះ​ឆ្នោតឃុំ-សង្កាត់​នាពេលកន្លងទៅ ។

- សម្តេចតេជោ​រំពឹងថា​បងប្អូន​នឹង​បន្តបោះជូនដល់គណបក្សប្រជាជន​កម្ពុ​ជា​នា​ឆ្នាំ​២០២៣​បន្ត​ទៀត​។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ​ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រ​ង​គ្រោះ​ដោយ​ទឹកជំនន់។

- សម្តេចតេជជោ ហ៊ុន សែន បានប្រកាសថា តំណែងកាន់តែធំ ដីកាន់តែតូច។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា «មេដឹកនាំធំៗមិនអាចធ្វើដំណើរទៅណាមកណា រហេត​រហូត​នោះ​ទេ​....[]»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកសារព័ត៌​មានតាម​សម្តេច​ក្នុង​បេសកកម្ម​ជុំវិញ​បឹង​ទន្លេសាប បាននាំគ្នាសប្បាយរីករាយ និងចូលខាអូខេ ព្រមទាំង​អំពាវនាវ​ដល់​ភរិយា​អ្នកសារព័ត៌​មានទាំងនោះ កុំបន្ទោស ឬប្រើហិង្សាលើប្តី។

- សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាសារជាថ្មីដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងការងារ និងស្វះស្វែងរកដំណោះចាំបាច់ និងបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​តាម​រដូវ និងភាពជាក់ស្តែង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលរបស់សម្តេច មិនឱ្យគេហៅថា «រាជរដ្ឋាភិបាលអត់ពូជទេ...»។ ត្រង់ចំនុចនេះសម្តេចតេជោ ហ៊ុន សែន ចង់សំដៅលើស្រូវពូជ និងពូជដំណាំនានា សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផល។

- សម្តេចតេជោ​ ហ៊ុន សែន ប្រកាសឱ្យមានការដូរពូជស្រូវជាមួយរដ្ឋ ដើម្បីបង្កើនលទ្ធភាព នៃ​បង្ក​បង្កើន​ផល ដោយប្រជាពលរដ្ឋដែលមានស្រូវ ហើយគិត​ថា​ស្រូវ​របស់​ខ្លួន​មិន​សូវ​មាន​ផល​តាម​តម្រូវ​ការ​ចង់បាន អាចដូរពូជជាមួយរដ្ឋបាន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃមកហើយ(មកទល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) កម្ពុជាមានកម្រិតអត្រាឆ្លងកូវីដ-១៩ មានចំនួនសូន្យ(០) ដែលជាភាពជោគជ័យ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួន ពីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការ ៣ការពារ និង៣កុំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពីមុនរដ្ឋមានគោលការណ៍ផ្តល់ពូជស្រូវ​ដល់ប្រជាពលរដ្ឋ​តាមទំហំដី ដោយដីកន្លះហិកតា រដ្ឋផ្តល់ជូន៥០គីឡូក្រាម និងលើសពី ១ហិកតា រដ្ឋផ្តល់ជូន ១០០គីឡូក្រាម តែពេលនេះ រដ្ឋផ្តល់ជូន ១០០គីឡូក្រាម ក្នុងមួយគ្រួសារៗដូចៗគ្នា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។

- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ជា ពិសេសចាស់ៗ​ដែលធ្លាប់រួមគ្នាជាមួយសម្តេចក្នុងសម័យសង្គ្រាមពីអតីតកាល ស្វែងរកសុខសន្តិភាព​ដល់ប្រទេសកម្ពុជាទាំងមូល។

សង្កថា សម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៨ និង១០នាទី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm