ក្រសួងការងារបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ នៅព្រឹកថ្ងៃចន្ទនេះ

2022/10/24 04:31:23 pm        647

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ បានប្រកាស​បើកការ​ប្រកួត​ប្រជែងជំនាញថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២២ ដោយមានបេក្ខជនចំនួន ៦១នាក់ មកពី ១៣គ្រឹះស្ថាន ចូលរួមប្រកួតប្រជែងលើមុខជំនាញចំនួន៨ នៅរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិនេះ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់២៨ ខែតុលា ឆ្នាំ២០២២។

កម្មវិធីនេះដែរ រៀបចំឡើងក្នុងគោលបំណងសំខាន់៤៖

១. ជំរុញការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌

២. លើកកម្ពស់ការអភិវឌ្ឍគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និង​លើកតម្លៃ​ការងារ​របស់​យុវជន និងកម្មករជំនាញ

៣. ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈសាធារណៈ ឯកជន និងអង្គការមិនមែនរាជរដ្ឋាភិបាលលើវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

៤. ផ្តល់ជាមធ្យោបាយទទួលស្គាល់គុណភាព សមត្ថភាព​ សម្រាប់​ការងារ​ល្អប្រសើរ​របស់​ពលករ​ជំនាញ​។

សូមជម្រាបថា មុខជំនាញទាំង៨ ដែលៀបចំក្នុងកម្មវិធីប្រកួតប្រជែងនេះ រួមមាន៖ ជំនាញ​ត​បណ្តាញ​អគ្គិសនី, ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ,ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច បេក្ខជន​ចំនួន​, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ និង​ជំនាញ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិកម្ម។

ដោយឡែក ចំពោះបេក្ខជនដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបាន រង្វាន់​លើក​ទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមេដាយមាសត្រូវទទួបានរង្វាន់ចំនួន ៣លានរៀល មេដាយ​ប្រាក់​ទទួល​បានប្រាក់រង្វាន់ ២លានរៀល និងមេដាយសំរឹទ្ធិទទួលបានរង្វាន់ ១លានរៀល។ ជាមួយគ្នានេះ បេក្ខជនជ័យលាភី នឹងមានឱកាសក្នុងការចូលរួមប្រកួតប្រជែងជំនាញជាអន្តរជាតិ ថ្នាក់តំបន់ និងសាកលលោកផងដែរ៕

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        10
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm