ពេជ្រ សម្បត្តិ​ គ្រង​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី៨ ក្រោយ​ឈ្នះ​កីឡាករ​ថៃ​ ផាត់​ថា​ណា​

2022/10/24 05:50:27 pm        166

​ប្រដាល់៖ ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ ​ក្រោម​ការគាំទ្រ​ពី​ស្នេហា​គុន​ខ្មែរ​មិនគួរ​ឱ្យ​ជឿ​។

​​រយៈពេល​ជិត ៥ខែ​តាំងពី​ចាប់ផ្តើម​ជុំ​ដំបូង​នៅ​ដើមខែ​កក្កដា កីឡាករ ៨រូប​រួម​មានគុន​ខ្មែរ ៤ និង​ថៃ ៤រូប​បាន​ប្រកួតប្រជែង​គ្នា​នៅ​សង្វៀន​ស្ទឹងមានជ័យ​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​បានទទួល​ការគាំទ្រ​យ៉ាង​សន្ធឹក ខណៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​ម្សិលមិញ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ មាន​ទស្សនិកជន​ប្រមាណ ៤០០០នាក់ និង​មាន​អ្នកទស្សនា​ផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម​ដល់​ទៅជិត ៧០០០០គណនី​។ ​ក្រោម​ក្រសែភ្នែក​ទស្ស​និកជន​រាប់ពាន់នាក់​ក្នុង​សង្វៀន និង​រាប់លាន​នាក់​ទស្សនា​តាម​គេហដ្ឋាន​ កីឡាករ​គុន​ខ្មែរ​មកពី​ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ ពេជ្រ សម្បត្តិ មិនបាន​ធ្វើឱ្យ​អ្នកគាំទ្រ​គុន​ខ្មែរ​ខកបំណង​ឡើយ​ ដោយបាន​យកឈ្នះ​គូប្រកួត​ដែល​គិតថា ​លំបាក​បំផុត​ក្នុង​រដូវ​កាល​នេះ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន ដោយ​ពិន្ទុ​។

នេះ​ជា​លើកដំបូង​សម្រាប់​ពន្លក​គុន​ខ្មែរ​ដែល​ទើប​ចាប់ផ្តើម​អាជីព​មិន​ដល់ ២ឆ្នាំ​ផង ​និង​បាន​គ្រង​ជើងឯក​ខ្សែក្រវាត់ នៅ​សង្វៀន​ដែលមាន​ការគាំទ្រ​បំផុត​នៅ​កម្ពុ​ជាមួយនេះ​។ ​​ពេជ្រ សម្បត្តិ បានទទួល​ប្រាក់រង្វាន់ ៦០០០ពាន់​ដុល្លារ​ក្នុងនាម​ជា​ជើងឯក អម​ជាមួយនឹង​ខ្សែក្រវាត់ និង​ពាន​មួយ​ក្រោម​ការបំពាក់​ដោយ​ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ខណៈដែល​ជើងឯក​រង ផាត់​ថា​ណា ទទួលបាន​ប្រាក់រង្វាន់ ៣៥០០ដុល្លារ​។ ​​ថ្ងៃ​ជាមួយគ្នា​នោះដែរ ធន់ ផានិត បាន​យកឈ្នះ​កីឡាករ​ថៃ​ ទួន​ប៉េ​ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ៣ អម​ជាមួយនឹង​ប្រាក់រង្វាន់ ២០០០ដុល្លារ ​ខណៈ ទួន​ប៉េ​ ទទួលបាន ១០០០ដុល្លារ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm