មន្ត្រី​ក្រសួង​អប់រំ​ចាត់​ទុក​ទិវា​កីឡា​សម្រាប់​ទាំង​អស់​គ្នា ជា​ការ​ជំរុញ​ចលនា​ជាតិ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​២០២៣

2022/10/24 06:44:08 pm        75

​ស៊ីហ្គេម៖ នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​រៀប​ចំ​ទិវា​កីឡា​សម្រាប់​ទាំង​អស់​គ្នា​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​យើង​រួមគ្នា​អភិវឌ្ឍន៍​កីឡា​ជាតិ​” នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ព្រឹត្តិការណ៍​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ឯកឧត្តម​បានចាត់ទុក​កម្មវិធី​នេះគឺជា​ការជំរុញ​ចលនា​ជាតិ​មួយ ដើម្បី​គាំទ្រ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​យោងតាម​របាយការណ៍​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា “​ទិវា​កីឡា​សម្រាប់​ទាំងអស់គ្នា ឬ​ Sport For All” ដែល​ធ្វើ​រយៈពេល​ពេញ ១​ព្រឹក​នេះមាន​លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​-​និស្សិត​ក្នុង​រាជធានី​ភ្នំពេញ​ចូលរួម ៣០០​នាក់​, គរុ​និស្សិត​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ចំនួន ១៥០​នាក់​, សមាគមន៍​សី​ស្លាប​ខ្មែរ ១០៧​នាក់​, មហាជន ២៥៩​នាក់ សរុប ៨១៦​នាក់ដែល​ធ្វើការ​ប្រកួត​លើ ៥​ប្រភេទ​កីឡារួមមាន​រត់​ចម្ងាយ ៤​គីឡូម៉ែត្រ​, កីឡាបាល់ទះ​បុរស​-​នារី​, បាល់បោះ​បុរស​-​នារី​, កីឡា​សី​ស្លាប​ខ្មែរ និង​ការហាត់​ប្រាណ​តាម​ចង្វាក់ភ្លេង។​ ​ឯកឧត្តម ប៊ូ ជុំ​សេរី បាន​មានប្រសាសន៍ថា កីឡា​សម្រាប់​ទាំងអស់គ្នាគឺជា​ទិវា​មួយ​របស់​អន្ដរជាតិដែល​តែង​រៀបចំ​រៀងរាល់ឆ្នាំ ហើយក៏​ជា​ផ្នែក​មួយដែល​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​យកចិត្តទុកដាក់​ផងដែរ ទោះបី​មិន​ផ្ដោតលើ​កីឡា​អាជីព តែ​ក្រសួង​បានចាត់ទុក​កម្មវិធី​នេះគឺជា​ការជំរុញ​ឲ្យ​មហាជន​លេង​កីឡាដើម្បី​សុខភាព។

ម្យ៉ាង​ក៏​ជាការ​ជំរុញ​ចលនា​ជាតិឲ្យ​ប្រជាជន​ម្នាក់ ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ស្របតាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល​ផងដែរ។​ ​តាម​រយៈ​ការប្រកួត​លក្ខណៈ​សប្បាយ​រីករាយ​នេះដែរ បន្ទាប់ពី​ចប់​ការប្រកួតសម្រាប់​កីឡាករ​-​កីឡាការិនីដណ្ដើមបាន​ជ័យលាភី​ពី​លេខ​១ ដល់​លេខ​៣ តាម​ប្រភេទ​កីឡា​នីមួយៗគឺ​បានទទួល​វត្ថុ​អនុស្សាវរីយ៍។ បន្ថែម​លើ​នេះគណៈកម្មការ​រៀបចំ​ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រឹះស្ថាន និង​គ្រប់ភាគី​ពាក់ព័ន្ធដែល​បាន​ចូលរួម​កម្មវិធី​នេះ​យ៉ាងច្រើន​កុះករ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        122
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm