កូរ៉េ​ទាំង​២​ បាន​បាញ់​ព្រមាន​គ្នា​ទៅវិញទៅមក​នៅ​ក្បែរ​ព្រំ​ដែនទឹក ស្រប​ពេល​មាន​ភាព​តានតឹង​

2022/10/24 06:55:35 pm        504

​ឧបទ្វីបកូរ៉េ៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​កណ្ដាល​ផ្លូវការ​កូរ៉េខាងជើង KCNA បាន​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​កាំ​ភ្លើង​ធំ ​១០​គ្រាប់​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៅ​ថ្ងៃ​ចន្ទ​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការព្រមាន​របស់​កូរ៉េខាងត្បូង ​ដែល​បាន​បាញ់​សំដៅ​មកកាន់​ទូក​កូរ៉េខាងជើង​មួយ​គ្រឿង ដែល​បើក​ឆ្លងកាត់​ដែនទឹក​របស់​កូរ៉េ​ទាំង​២​។

​អ្នកនាំពាក្យ​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ​របស់​កូរ៉េខាងជើង​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​កាំភ្លើង​ធំ​ចំនួន​ ១០​គ្រាប់​ចេញពី​ជើង​ទម្រ​រ៉ូ​កែ​ត​ពហុ​ជំនាញ​នៅ​វេលា​ម៉ោង​ប្រហែល ​4.15នាទី​ព្រឹក​ម៉ោង​នៅ​សិង្ហ​បុរី បន្ទាប់ពី​យោធា​កូរ៉េខាងត្បូង​បាន​បាញ់​ព្រមាន​នៅ​វេលា​ម៉ោង​ប្រហែល​ 3.50​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ដោយ​សំអាង​ដល់​សកម្មភាព​ល្បាត​នានា។​ ​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​បាន​បណ្ដេញ​នាវា​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង​ឲ្យ​បក​ក្រោយ ដែល​បាន​ឆ្លង​ចូល​បន្ទាត់​កំណត់​ដែនទឹក​ភាគ​ខាងជើង ជា​ព្រំដែន​សមុទ្រ​តាម​ជាក់ស្ដែង​រវាង​ប្រទេស​កូរ៉េ​ទាំង​២​។ ការ​បាញ់​ព្រមាន​គ្នា​ទៅវិញទៅមក​ចុងក្រោយ​បំផុត​នេះ​ មាន​ឡើង​ស្រប​ពេល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង ដោយសារតែ​កូរ៉េខាងជើង​បន្ត​សាកល្បង​អាវុធ​ជាច្រើន​មិន​ធ្លាប់​មាននៅ​ឆ្នាំនេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm