កម្ពុជានាំចេញ​ជ័រ និង​ឈើ​កៅស៊ូ ទទួលបានចំណូល​ជិត ៣៥០ លានដុល្លារ ​ក្នុងរយៈពេល៩ខែឆ្នាំនេះ

2022/10/24 07:03:37 pm        285

ភ្នំពេញ៖ កម្ពុជា ​រក​ចំណូល​បាន​ជាង ៣៤៨ លាន​ដុល្លារ​ពី​ការ​បញ្ចេញ​លក់​ជ័រ ​និង​ឈើ​កៅស៊ូ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៩ ខែ​ដើម​ឆ្នាំ ២០២២ ​ធ្លាក់​ចុះ ៩ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន។

យោង​តាម​របាយការណ៍​អគ្គ​នាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និ​ង​នេសាទ បង្ហាញថា​ ចាប់​ពី​ខែមករាដល់​ខែ​កញ្ញា ឆ្នាំ ២០២២ ការ​នាំចេញកៅស៊ូមាន​បរិមាណ​សរុប ​២២៧- ៦០០ តោន កើន​ឡើង ០,៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ និង​ទទួល​បានចំណូល​ជាង ៣៤៥ លាន​ដុល្លារ។

ចំណែក​បរិមាណ​បញ្ចេញ​លក់​ឈើ​កៅស៊ូ ចាប់ពី​ដើម​ឆ្នាំ​រហូត​ដល់​ខែ​កញ្ញា ​សម្រេច​បាន ២១ ៨៣២ ម៉ែត្រគុប និង​ទទួលបាន​ចំណូល​ជាង ៣ លានដុល្លារ។

របាយការណ៍​ដដែល បាន​ឱ្យដឹងថា តម្លៃ​ជ័រកៅស៊ូ​មធ្យម ​ចាប់ពី​ខែមករា ​ដល់​ខែ​កញ្ញា គឺ ១ ៥១៧ ដុល្លារ​ក្នុង ១ ​តោន ថយចុះ ៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​ដើម​កៅស៊ូ​សរុប ​៤០៤ ០៤៤ ហិកតា ​ក្នុង​នោះ​ផ្ទៃដី​កំពុង​ចៀរ​ជ័រ​មាន​ចំនួន ៣១០ ១៩៣​ ហិកតា ​និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៩៣ ៨៥១ ហិកតា​។

កាលពី​ឆ្នាំ ២០២១ ប្រទេស​កម្ពុជា​ប្រមូល​ផល​ជ័រកៅស៊ូ បាន​ចំនួន ​៣៦៨ ០០០ តោន ក្នុង​នោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន ​៣៦៦ ០០០ តោន ដោយ​រក​ចំណូល​បាន ៦១០ ​២៥៥ ៨០០ ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ។

បច្ចុប្បន្នកម្ពុជា ទទួលបានគម្រោងវិនិយោគ ​រោងចក្រផលិតសំបកកង់យានយន្ត របស់​ក្រុមហ៊ុន​វិនិយោគ​ប្រទេសចិន​ មាន​សន្ទុះ​កើន​ឡើងគួរ​ឲ្យ​កត់សម្គាល់។ ​វត្តមាន​រោងចក្រផលិតកង់រថយន្ត​ក្នុងស្រុក ​នឹងបង្កើតទីផ្សារកៅស៊ូ ​ធានាតម្លៃទីផ្សារ ​និង​បង្កើត​ការងារធ្វើដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        99
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm