ពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣

2022/10/24 07:16:04 pm        313

ភ្នំពេញ៖ ការចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោត គឺចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។

ប្រជាពលរដ្ឋទើបគ្រប់អាយុបោះឆ្នោត ​ក៏ដូចជាប្រជាពលរដ្ឋផ្លាស់ទីលំនៅជាច្រើន ក៏បាន​បន្តទៅចុះឈ្មោះបោះឆ្នោតនៅតាមទីស្នាកការ​ គជប ​នៅតាមសង្កាត់ដែលខ្លួនរស់នៅ។

ដំណើរការ ការចុះឈ្មោះបោះឆ្នោត ​និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតសម្រាប់ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត ក្នុងឆ្នាំ ២០២៣ខាងមុខ ​គឺបាននឹងកំពុងចាប់ផ្ដើមទូទាំងប្រទេសចាប់ពីថ្ងៃទី ២០ ខែតុលា ​និងបន្តរហូតដល់ថ្ងៃទី ​៨ខែធ្នូឆ្នាំ ២០២២។

កំឡុងពេលនៃចាប់ផ្ដើមដំណើរការសប្ដាហ៍ដំបូងនេះ ​ប្រជាពលរដ្ឋទាំងយុវជនទើបគ្រប់អាយុ ក៏​ដូចជា​ប្រជាពលរដ្ឋផ្លាស់ទីលំនៅ ​បានបន្តទៅចុះឈ្មោះបោះឆ្នោត​ នៅតាមការិយាល័យ គជប នៅតាមសង្កាត់ដែលខ្លួនកំពុងស្នាក់នៅ។

ជាក់ស្ដែងនៅព្រឹកនេះ ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោត ​នៅទីតាំងការិយាល័យគជប នៅក្នុងសង្កាត់និរោធ ​ខណ្ឌច្បារអំពៅ ​គឺមានចម្រុះវ័យ ​និងមានទាំងអ្នកមិនធ្លាប់បោះឆ្នោត និងអ្នក​ដែល​ផ្លាស់ទីលំនៅថ្មី សុំចុះឈ្មោះបោះឆ្នោតនៅសង្កាត់ និរោធ ​។ ពួកគាត់លើកឡើងថា ការចុះឈ្មោះបោះឆ្នោត គឺដើម្បីមានសិទ្ធិក្នុងការបោះឆ្នោត ។

ការបោះឆ្នោត ជាភាពចាំបាច់ ​ដែលប្រជាពលរដ្ឋគ្រប់អាយុទាំងអស់ អាចមានសិទ្ធិជ្រើសរើស​តំណាង​រាស្រ្ត ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ​ក្នុងរយៈពេលមួយអណត្តិ ៥ឆ្នាំ។

កំឡុងពេលផ្ដល់សេវា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ លោកស្រី ម៉ក់ ច័ន្ទតុលា ជាប្រធាន គជប សង្កាត់និរោធ​ លើកឡើងប៉ុន្មានថ្ងៃមកនេះ គឺមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតជា​បន្ត​បន្ទាប់។ លោក ស្រីបន្តថា ការចុះឈ្មោះបោះឆ្នោត គឺទាមទារនូវ ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ និងលិខិតបញ្ជាក់ទីលំនៅចំពោះ ​ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ។

ពាក់ព័ន្ធនឹងចុះឈ្មោះបោះឆ្នោតនេះ ​កាលពីថ្ងៃចាប់ផ្ដើមដំបូង ឯកឧត្តម ប្រាជ ចន្ទ ​ជាប្រធានគជប លើក​ឡើងដែរថា ​ការចុះបោះឆ្នោតគឺសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា ​គឺមិនប្រកាន់អ្នកគាំទ្រគណបក្ស​ខាង​ណានោះទេ​ គ្រប់គ្នាគឺមានសិទ្ធិដូចគ្នា។ ​ឯកឧត្តម បានលើកឡើងដែរថា ការចុះឈ្មោះ​បោះឆ្នោត​ថ្មីនេះ តាមការប៉ាន់ស្មាន​គឺអាចមានចំនួនប្រមាណ ៤០ម៉ឺននាក់៕ អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm