រដ្ឋមន្រី្តវប្បធម៌ ស្នើរកជំនួយពីនាយកសាលាបារាំងចុងបូព៌ាប្រទេស លើកិច្ចការស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី

2022/10/24 07:33:49 pm        343

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើរកជំនួយពីលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) នាយកសាលាបារាំង​ចុងបូព៌ាប្រទេស ទើបទទួលភារកិច្ចថ្មីលើកិច្ចការស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី និងការរៀបចំពង្រីកសារមនី្ទរ ។

លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានលើកឡើងទៀតថា វាជាការងារបន្ថែមដែលក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ កំពុងធ្វើការអំពាវនាវរកជំនួយផ្នែកបច្ចេកទេសពីសាលាបារាំងចុងបូព៌ា ប្រទេស ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ជួសជុល និងថែទាំប្រាសាទក្នុងតំបន់អង្គរ និង​កិច្ចការផ្នែកវប្បធម៌ផ្សេងៗទៀត ក្រៅពីការងារបេតិកភណ្ឌរូបី និងការងារស្រាវជ្រាវផ្នែក​បេតិកភណ្ឌអរូបី ដូចជា៖ នរវិទ្យា ជំនឿទំនៀបទម្លាប់ របាំ ជាពិសេសការងាររៀបចំពង្រីកសារមនី្ទរ។ ថាតើសាលាបារាំងចុងបូព៌ា ប្រទេស អាចផ្តល់ជាអ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំសារមនី្ទរ​ឲ្យ​ក្លាយជាលក្ខណៈស្តង់ដារមួយ? ។

ជាការឆ្លើយតបលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) បានបង្ហាញពីផែនការ ការងារ​ទៅថ្ងៃ​អនាគត រួមទាំងផែនការ ការងារជួសជុលប្រាសាទ ​និងការស្រាវជ្រាវទាក់ទង នឹងប្រវតិ្ត​សាស្រ្តបុរាណវិទ្យា​ និងតំបន់ផ្សេងៗ ក៏ដូចជាតំបន់អង្គរ រួមទាំង​ការងារដែលសាលាបារាំង​ចុង​បូព៌ាប្រទេស បានធ្វើការជាមួយក្រសួងវប្បធម៌នា​ពេលកន្លងមក និងកំពុងធ្វើទាក់ទង​នឹង​សារមនី្ទរជាតិ។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យ ក៏មានបំណងបន្តធ្វើកិច្ចសហប្រតិបតិ្តការនាពេលអនាគត លើការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ​ក្នុងក្របខណ្ឌរួម ដែលធ្លាប់បានធ្វើការបណ្តុះបណ្តាលរួចមកហើយ ​អំពីកម្រិតអនុបណ្ឌិត នៅមហាវិទ្យាល័យ​បុរាណវិទ្យា។ នេះជាផែនការ ដែលទើបមកទទួលអណតិ្តថ្មីរបស់លោកសាស្រ្ត និងជាដំណើរលើក​ដំបូង​មកកាន់កម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបតិ្តការរវាងក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm