កម្ពុជាត្រៀមរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

2022/10/24 08:30:39 pm        665

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា ថ្លែងថា រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជាបានត្រៀមរួចរាល់ដើម្បីដឹកនាំធ្វើជាម្ចាស់ផ្ទះក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ​ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

ការថ្លែងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ធ្វើឡើងក្នុងពេល​អញ្ជើញដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភាអាយប៉ា និងប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុគណៈកម្មការ ប្រធានដឹកនាំអង្គប្រជុំតាមគណៈកម្មាធិការជំនាញ ប្រធានគណៈប្រតិភូកម្ពុជា មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាយោបល់ និងមន្រ្តីលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ​បានមានប្រសាសន៍ថា ជំនួសមុខអោយ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​អាយប៉ាលើកទី៤៣ សូមថ្លែងអំណរគុណជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈកម្មការរៀបចំ ប្រធានអនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មាធិការនានា គណៈប្រតិភូសភាកម្ពុជា ​ក្រុមប្រឹក្សាយោបល់ តំណាងក្រសួងពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការ​ដ្ឋាន​ជាតិអាយប៉ា-កម្ពុជា ដែលបានអញ្ជើញចូលរួមនាពេលនេះដើម្បីពិនិត្យ​ឡើងវិញនូវវឌ្ឍនភាព​ការងារ​ចុងក្រោយត្រៀមរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ខាងមុខ និងកិច្ចប្រជុំទល់​មុខគ្នា​រវាង​ថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន ដែលការងារទាំងឣស៉ស្ទើតែត្រៀម​រៀបចំរួចរាល់​ឣស់ហើយនៅតែបន្តឹចបន្តួចដែលទាមទាឣោយគ្រប់ផ្នែកទាំងឣស់ពិនិត្យបន្ថែមទៀត ដើម្បីឣោយ​បានរលូនល្អ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការអាយប៉ា-កម្ពុជា បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាព​ការងារ​របស់អគ្គលេខាធិការដ្ឋានអាយប៉ា ដោយបានរៀបចំលិខិតអញ្ជើញកម្មវិធីប្រជុំ ប្រធានបទ បូលបទនិងផ្ញើរជូនប្រទេសជាសមាជិកអន្តរសភាអាស៊ាន ​និងប្រទេសសង្កេតការណ៍រួចរាល់អស់​ហើយ ខណៈឯកសារពាក់ព័ន្ធនឹងកិច្ចប្រជុំមហាសន្និបាតអាយប៉ាលើកទី៤៣ ​បានត្រៀមរួចរាល់។

ដោយឡែក​អនុគណៈកម្មការជំនាញនានា ក៏បានឡើងធ្វើរបាយការណ៍ពាក់ព័ន្ធ​និង​អនុគណៈកម្មាធិការជំនាញនានារួមមាន ​អនុគណៈកម្មការឯកសារ អនុគណៈកម្មការ ​សន្តិសុខ អនុគណៈបដិសណ្ឋាកិច្ច និងអនុគណៈកម្មការហិរញ្គវត្ថុ បានត្រៀមរួចរាល់អស់ហើយដែរ។ទន្ទឹមនិងនោះឯកឧត្តម ​ស៊ូ ភិរិន តំណាងអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ បានប្រជុំឯកភាពគ្នា​រួច​រាល់លើគម្រោងចំណាយ តាមអនុគណៈកម្មាធិការនីមួយៗ។

ក្នុងនោះ ក៏មានការត្រៀមពីដំណើរទស្សនកិច្ចរបស់ប្រទេស ​កូរ៉េ ប៉ូឡូញ អាហ្សាក់បៃហ្សង ​នេប៉ាល់ ហើយ​និងចូលរួមសង្កតការណ៍ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី៤៣ផងដែរ។

បន្ថែមលើសពីនេះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណជូនចំពោះថ្នាក់​ដឹកនាំ​នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា​ ក្រុមប្រឹក្សាយោបល់ តំណាង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា ដែលបានយកចិត្តទុកដាក់​ក្នុងការត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភា​អាយប៉ា​និងប្រមុខដឹកនាំអាស៊ានដោយមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់និងយកបទ​ពិសោធន៍​ដែលធ្លាប់ធ្វើនៅក្នុងមហាសន្និបាតអន្តរសភា​អាស៊ាន​នាពេលកន្លង​ទៅ​ដែល​កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ​នឹងប្រព្រឹត្តទៅ​រយៈពេល ៦ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២២៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        66
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm