Francesco Bagnaia ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក MotoGP ក្រោយ​ឈ្នះ​នៅ​ម៉ាឡេស៊ី​

2022/10/24 09:28:53 pm        62

​ប្រណាំង​ម៉ូតូ​៖ កីឡាករ​ប្រណាំង​ម៉ូតូ​អ៊ីតាលី Francesco Bagnaia បាន​បោះ​មួយ​ជំហាន​ទៀត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​គ្រង​ជើងឯក MotoGP ពិភពលោក​ក្រោយ​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ទឹកដី​ម៉ាឡេស៊ី​។ ​​កីឡាករ​របស់​ក្រុម​ប្រណាំង Ducati រូបនេះ​ចេញដំណើរ​បាន​យ៉ាង​ល្អ​ដោយ​ងើប​ពី​លេខ៩ ដល់​លេខ២ នៅ​ពីក្រោយ Jorge Martin ត្រឹម​ជុំ​ទី១​។

​​ក្រោយមក Jorge Martin ក៏បាន​ដួល​នៅ​ជុំ​ទី៩ ដើរ​ចេញពី​ការប្រកួត​ហើយ Bagnaia ក៏​ឡើងមក​នាំ​មុខគេ​រហូតដល់​ចប់​ក​ការប្រកួត​។ ​លេខ២ ក្នុងការ​ប្រកួត​នៅ​ម៉ាឡេស៊ី​នេះ​បាន​ទៅ​កីឡាករ​អ៊ីតាលី​ផងដែរ Enea Bastianini និង​លេខ៣ កីឡាករ​បារាំង Fabio Quartararo​។ ​កីឡាករ​របស់​ក្រុម Yamaha, Fabio Quartararo នៅសល់​ឱកាស​តិចតួច​ក្នុងការ​ប្រជែង​ជើងឯក​នៅ​ទីលាន​ចុងក្រោយ​នៅ​ទឹកដី Valencia ប្រទេស​អេ​ស្ប៉ា​ញ​។ ​​Francesco Bagnaia ត្រូវការ​ត្រឹម​បញ្ចប់​យ៉ាងហោចណាស់​លេខ១៤ ប៉ុណ្ណោះ​នៅ​ទឹកដី Valencia នៅ​ថ្ងៃទី៦ ខែវិច្ឆិកា​ដើម្បី​គ្រង​ជើងឯក​ពិភពលោក​លើកដំបូង​ក្នុង​អាជីព ហើយ​គេ​ក៏​អាច​ក្លាយជា​កីឡាករ​អ៊ីតាលី​ដំបូង​ដែល​គ្រង​ជើងឯក MotoGP ផងដែរ​រាប់​ពី​ឆ្នាំ២០០៩ ដែល​ធ្វើបាន​ដោយ Valentino Rossi៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm