ពិធីបុណ្យ​ប្រទីប​របស់​ឥណ្ឌា​តាំង​ចង្កៀង​ចំនួន ១​លាន ​៥​សែន ដែល​នៅតែ​រក្សាបាន​កំណត់ត្រា​ពិភពលោក​

2022/10/24 09:39:27 pm        131

​ឥណ្ឌា៖ ទីក្រុង Ayodhya ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បាន​រក្សា​កំណត់ត្រា​ពិភពលោក Guinness World Record របស់​ខ្លួន​ដោយ​ការតាំង​បំភ្លឺ​ចង្កៀង​ប្រេងកាត​ចំនួន ​១​លាន​ ៥​សែន និង​បន្ត​ដុត​បំភ្លឺ​រយៈ​ពេល ៤៥​នាទី ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ពិធីបុណ្យ Diwali ដែល​ជា​ពិធីបុណ្យ​ប្រទីប​តាម​សាសនា​ហិណ្ឌូ​។

​កាលពី​ឆ្នាំមុន​ទីក្រុង​នេះ​បាន​ដុត​បំភ្លឺ​ចង្កៀងប្រេងកាត​ចំនួន ៩០០,០០០​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ចូលរួម​ទស្សនា​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​នេះ​ផង​ដែរ​។ អ្នក​ទៅ​ទស្សនា​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​លើ​ច្រាំងទន្លេ Saryu ជាទី​ដែល​ចង្កៀងប្រេងកាត​ទាំងនោះត្រូវ​បាន​ដុត​បំភ្លឺ ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។ ពិធីបុណ្យ​ប្រទីប និង​កាំជ្រួច​ភ្ញី​បាន​បំភ្លឺ​ដង​ផ្លូវ​នានា​ និង​មាត់ច្រាំង​ទន្លេ​របស់​ទីក្រុង​នេះ​។ ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​នៅ​ទីក្រុង​នេះ ក៏បាន​អុជ​បំភ្លឺ​ចង្កៀង​ប្រេង​កាត​នៅ​តាម​លំនៅឋាន​របស់​ពួកគេ​ និង​នៅ​តាម​ទី​អា​រ៉ា​ម​នានា​ផង​ដែរ​។

​ពិធីបុណ្យ​នេះ​ជា​និមិត្តរូប​ជ័យជម្នះ​នៃ​សភាវៈ​ល្អ​លើ​សភាវៈ​អាក្រក់ ដែល​រំលឹក​ដល់​ការ​វិល​ត្រឡប់​មកកាន់​មាតុ​ភូម​វិញ​របស់​ព្រះរាម​ក្នុង​សាសនា​ហិណ្ឌូ បន្ទាប់ពី​និរទេស​ភាព​រយៈពេល ​១៤​ឆ្នាំ ដោយ​បាន​យកឈ្នះ​ស្ដេច​មា​ក្រុង​រាប រ៉ា​វ៉ាន់ នៃ​នគរ​ក្រុង​លង្ការ និង​ជួយ​រំដោះ​ព្រះ​មហេសី​ព្រះ​នាង​សេ​ដា ដែល​ត្រូវ​បាន​ចាប់​យក​ទៅ​នោះ​ត្រឡប់មកវិញ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm