ការ​បង់ពន្ធ ​ជា​ការ​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ

2021/04/27 09:59:58 am        41

ភ្នំពេញ ៖ ​តំណាង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ ​អំពាវនាវ​ដល់​អ្នក​ជាប់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់ ​គោរព​បទប្បញ្ញត្តិ ​ស្តីពី​ពន្ធដារ ​និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ទៀងទាត់ ​ព្រោះ​ការចូលរួម​បង់ពន្ធ​របស់​អស់​លោកអ្នក គឺជា​ការ​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​ របស់​ប្រទេសជាតិ​យើង ។

លោក សុង កុសល ប្រធាន​ការិយាល័យ​ចាត់ចែង​លិខិត​ប្រកាស ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ​លើកឡើង​នៅ​ក្នុង​កម្មវិធី​ពន្ធដារ​កម្ពុជា ស្តីពី ​ពន្ធ​លើ​ប្រាក់​បៀវត្ស ​នៅ​ចុង​សប្តាហ៍​កន្លងមកនេះ​ថា ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​គឺជា​ពន្ធ​ត្រូវ​បង់​ប្រចាំខែ​ ដែល​បានកំណត់​បៀវត្ស​លើ​រូបវន្ត​បុគ្គល បាន​ទទួល​នៅក្នុង​ក្រប ខណ្ឌ​បំពេញការងារ​ ក្នុងនោះ​រូបវន្ត​បុគ្គល​និវាសនជន​នៅ​កម្ពុជា ​គឺ​ត្រូវ​ជាប់​ពន្ធ​លើ​ប្រាក់​បៀវត្ស​គ្រប់​ប្រភព ​ទាំង​ប្រភព​នៅ​កម្ពុជា ​និង​ប្រភព​បរទេស​។ ​ដោយឡែក​អ​និវាសនជន​កម្ពុជា​ក៏ត្រូវ​ជាប់ពន្ធ​នៅ​កម្ពុជា​ផងដែរ​ ប្រសិន​រូបវន្ត​បុគ្គល​នោះ ​មាន​សកម្មភាព​បំពេញការងារ ​ដើម្បី​ទទួល​បាន​ប្រាក់​បៀរ​វត្ស ។

លោក បន្តថា និយោជក​ត្រូវ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​នេះ ទោះបី​និយោជ​បើកប្រាក់​បៀរ​វត្ស ប្រចាំ​អាទិត្យ​ ឬ​ ពាក់​កណ្តាលខែ​ ក្នុងនោះ ​ទូរលេខ​ប្រាក់​បៀរ​វត្ស​ដែល​បំពេញ​បាន​ក្នុង​មួយខែ​ គឺ​ត្រូវ​បូក​បញ្ចូល​គ្នា ​ហើយ​ប្រកាស​មក​រដ្ឋបាល​សារពើពន្ធ ​យ៉ាង​យូរបំផុត​ត្រឹម​ថ្ងៃទី ២០ ​ខែ​បន្ទាប់ ។ ដូច្នេះ​និយោជក ឬ​អង្គភាព ស្ថាប័ន អ្នក​កាន់​បញ្ជី​ការ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់ ​សូម​គោរព​បទប្បញ្ញត្តិ ​ស្តីពី​ពន្ធដារ ​ដើម្បី​ចៀសវាង​ការ​ពិន័យ​ផ្សេងៗ​, ​ការចូលរួម​បង់ពន្ធ​របស់​អស់​លោកអ្នក ​គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង ។

សូមបញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាពេល​កន្លងមកនេះ ​បាន​ប្រកាស​ណែនាំ​នៃ​ការអនុវត្តន៍​អត្រាពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ថ្មី លើ​ការអនុវត្តន៍​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី ចំពោះ​សហគ្រាស​អ្នក​ជាប់​ពន្ធ​និវាស​ន​ជន ស្ថាប័នរដ្ឋ និង​អង្គភាព​នានា ដែល​មាន​កាតព្វកិច្ច​កាត់ទុក​និង​បង់ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ដែល​ត្រូវ​អនុវត្តន៍​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី ​ក្នុងនោះ​ ចំពោះ​បៀរ​វត្ស​ជាប់​ពន្ធ​ប្រចាំខែ ​ដោយ​ប្រាក់​បៀរ​វត្ស ចាប់ពី ១ ៣០០ ០០ រៀល ដល់ ២ ០០០ ០០០ មាន​អត្រាពន្ធ ៥%, បៀរ​វត្ស​ពី ​២ ០០០ ០០១ រៀល​ ដល់ ៨ ៥០០ ០០០ រៀល អត្រា ១០%, និង​ពី ៨ ៥០០ ០០១ រៀល ដល់ ​១២ ០០០ ០០០ រៀល ​អត្រាពន្ធ ១៥% និង​លើស​ពី ១២ ៥០០ ០០០ រៀល គឺ​មាន​អត្រា​ប្រាក់ ២០% ៕

អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm