អ្នក​ជំនាញ​មកពី​កូរ៉េ ចាប់​ផ្តើម​សិក្សា​គម្រោង​កា​ត់​បន្ថយ​ការបាត់បង់​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​

2022/10/25 01:55:14 am        387

​ភ្នំពេញ​៖ ក្រុម​អ្នក​ជំនាញ​មកពី​ប្រទេស​កូរ៉េ កំពុង​សិក្សា​ទៅលើ​សមិទ្ធិ​លទ្ធភាព និង​ការ​ផ្ដល់ជំនួយ​លើ​គម្រោង​បច្ចេកវិទ្យា​ឈ្លាសវៃ លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត នៅ​រាជធានី​ភ្នំពេញ លើ​ការកាត់បន្ថយ​នូវ​ការបាត់បង់​ទឹក​ឲ្យ​ស្ថិតក្នុង​កម្រិត​ទាប ក្នុង​គោលដៅ​ជម្រុញ​ការ​ផ្គត់​ផ្គង​ទឹក​ឲ្យ​ល្អប្រសើរ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ផ្គត់ផ្គង់​ទឹក​ជូណ​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ឡុង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លើកឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី “​គម្រោង​បច្ចេកវិទ្យា​ឈ្លាសវៃ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​” ជាមួយ​ក្រុមហ៊ុន GREENTECH INC នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នេះ​ថា សព្វថ្ងៃនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ប្រព័ន្ធគ្រប់គ្រង​ទិន្ន័យ​រួម ដែល​បម្រើ​ដល់​ការងារ​ផលិតកម្ម និង​ផ្គត់ផ្គង់​ទឹក និង​ការងារ​អាជីវកម្ម​រប​ស់​អង្គភាព​ខ្លួន​។ តែ​ដោយ​ពិនិត្យឃើញថា ប្រព័ន្ធ​ខាងលើ​ពុំទាន់​បាន​ឆ្លើយតប​ពេញលេញ​ចំពោះ​តម្រូវការ ក្នុងការ​គ្រប់គ្រង​ការងារ​ផលិត និង​ផ្គត់ផ្គង់​ទឹក និង​ការងារ​អាជីវកម្ម​រប​ស់​ខ្លួន និង​ដោយមាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម​ក​ត្ដិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ដើម្បី​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា ឱ្យស្រប​ទៅនឹង​យុគសម័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​សហការ​ជាមួយ​ក្រុមហ៊ុន GREENTECH INC របស់​កូរ៉េ និង​ដៃគូ​ពាក់ព័ន្ធ ធ្វើការ​សិក្សា​ទៅលើ​សមិទ្ធិ​លទ្ធភាព និង​ការ​ផ្ដល់ជំនួយ​លើ​គម្រោង​បច្ចេកវិទ្យា​ឈ្លាសវៃ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​។​

​ឯកឧត្តម បន្តថា បច្ចុប្បន្ន​ទោះបី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ប្រព័ន្ធគ្រប់គ្រង​ទិន្ន័យ​រួម បម្រើ​ដល់​ការងារ​ផលិតកម្ម និង​ផ្គត់ផ្គង់​ទឹក​ក៏ដោយ តែ​ការបាត់បង់​ទឹក​នូវតែ​ជា​បញ្ហា ដូច្នេះ​តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុម GREENTECH INC គឺមាន​ទិសដៅ ជំរុញ​ការផ្គត់ផ្គង់​ទឹកស្អាត​ឲ្យ​បាន​កាត់​តែ​ប្រសើរ តាមរយៈ​ការបង្កើត​ប្រព័ន្ធគ្រប់គ្រង​ទិន្ន័យ​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ឈ្លាសវៃ ឱ្យ​កាន់​មាន​តែមាន​ប្រសិទ្ធភាព​ខ្ពស់​, ជម្រុញ​ដល់​ការថែទាំ​បណ្ដាញ​ចែកចាយ​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព​, កាត់បន្ថយ​ចំណាយ​លើ​ការធ្វើ​ប្រតិបត្តិការ​, គ្រប់គ្រង​បរិមាណ​ទឹក​ផ្គត់ផ្គង់​តាម​តំបន់​នីមួយៗ​បានល្អ​ប្រសើរ​, កែលំអ​លើ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្តល់​ឱកាស​ក្នុង​ការកសាង​សមត្ថភាព​ធនធានមនុស្ស​ជាដើម ដោយ​គម្រោង​នេះ នឹង​ត្រូវ​ចាប់ផ្តើម​អនុ​វត្តមាន​រយៈពេល ៣ ឆ្នាំ (២០២៤-២០២៦)​។​

​សូមបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាសហគ្រាសសាធារណៈមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ តាមរយៈការផលិត និងផ្គត់ផ្គង់ទឹកស្អាតដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាឧស្សាហកម្ម សិប្បកម្ម និងអាជីវកម្មផងដែរ, បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានរោងចក្រផលិតទឹកស្អាតចំនួន ៤ កន្លែង មានសមត្ថភាពដើមផលិតជិត ៦០ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ, មានអតិថិជន ៤៤ ម៉ឺនអតិថិជន, និងមានបណ្តាញចែកចាយទឹកសរុបប្រវែងជាង ៤ ពាន់គីឡូម៉ែត្រ ដោយបានគ្របបណ្តប់ផ្ទៃសេវាប្រមាណជា ៨៥ ភាគរយ៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        71
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm