យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ ជូន​កម្មករ​រោងចក្រ​សហគ្រាស​ខេត្តកណ្តាល​ នឹង​ប្រព្រឹត្តិ​នៅ​ចុងខែ​មេសា

2021/04/27 09:59:58 am        143


កណ្ដាល ៖ ប្រធាន​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល ​ការផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​បងប្អូន​កម្មករ​និយោជិត តាម​បណ្តា​រោងចក្រ ​សហគ្រាស​ក្នុង​ខេត្តកណ្តាល​នឹង​ប្រព្រឹត្ត​នៅ​ចុងខែ មេសា បន្ទាប់ពី​រាជធានី​ភ្នំពេញ​។

ឯកឧត្តម ធុល នាង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល ​​មានប្រសាសន៍​ នៅ​ព្រឹក​ថ្ងៃទី​១២ មេសា ឆ្នាំ​២០២១​នេះ​ថា ​សម្រាប់​ខេត្តកណ្តាល ​កម្មករ​និយោជិត​ដែល​រោងចក្រ សហគ្រាស ​បញ្ជូន​ឈ្មោះ​មក​មន្ទីរ ​និង​ក្រសួង​ការងារ ដើម្បី​បាន​ចាក់​វ៉ាក់សាំង​សរុប​មាន​ប្រមាណ ​៧០​ភាគរយ​ហើយ​មកទល់ពេលនេះ​។

កាលពី​កន្លងទៅនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​រម្លឹកថា ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ការ ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ​ជំងឺ​កូ​វីដ​១៩ និង​ធានា​ឱ្យ​បាន​នូវ​សុខភាព សុខុមាលភាព ​និង​សុវត្ថិភាព​ជូន​ដល់​មន្ត្រីរាជការ សហជីព ​និយោជក និង​បងប្អូន​កម្មករ និយោជិត​ទាំងអស់គ្នា​។

ឯកឧត្តម​បញ្ជាក់ទៀតថា ការផ្តល់ជូន​នូវ​ការចាក់​វ៉ាក់សាំង ក្នុង​ខេត្តកណ្តាល បន្ទាប់ពី​រាជធានី​ភ្នំពេញ ដោយសារ​ខេត្ត​នេះ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា មានការ​ចេញចូល ចម្រុះ ដូច្នេះ​យើង​ត្រូវ​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​យើង​ឲ្យ​បាន​រឹងមាំ​សិន ទើប​យើង​ពង្រីក ទៅកាន់​ខេត្ត​ដទៃទៀត គឺ​ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​ខេត្តតាកែវ ​ជា​ខេត្ត​គោលដៅ​ដែល​កំណត់​ជា​ខេត្ត​អាទិភាព បន្ទាប់ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

​គួរ​បញ្ជាក់ថា ​គិត​ចាប់ពី​ថ្ងៃទី​៧ រហូត​ត្រឹម​ថ្ងៃទី​១១ ​ខែមេសា ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ​ស៊ី​ណូ​វ៉ា​ក់ ជូន​កម្មករ​និយោជិត ​និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន ​សរុប​ជាង ៣​ម៉ឺន ៦​ពាន់​នាក់​ហើយ ក្នុងនោះ​បរទេស​ជាង ១ ៦០០​នាក់​៕

អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm