តើ​នាយករដ្ឋមន្ត្រី​ហិណ្ឌូ​ដំបូង​របស់​អង់គ្លេស ជា​មេដឹកនាំ​ឈាមជ័រ​អាស៊ី​ដំបូង Rishi Sunak​ ជា​នរណា​?

2022/10/25 06:04:46 pm        511

​អង់គ្លេស៖ លោក Rishi Sunak បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ហិណ្ឌូ​ដំបូង​របស់​ចក្រភព​អង់គ្លេស ជា​មេដឹកនាំ​ឈាមជ័រ​អាស៊ី​ដំបូង​ និង​ក្មេង​ជាងគេ​បំផុត​ក្នុង​រយៈពេល​ជាង ​២០០​ឆ្នាំ​ដោយ​លោក​មាន​អាយុ​ត្រឹមតែ​ ៤២​ឆ្នាំ​ប៉ុណ្ណោះ​។​ ​លោក Sunak បាន​កើត​នៅ​ក្នុង​ទីក្រុង Southampton ​ឪពុក​ម្ដាយ​មាន​ដើមកំណើត​ឥណ្ឌា​នៅ​រដ្ឋ Punjab ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ពី​អាហ្វ្រិក​ខាងកើត​ទៅ​ចក្រភព​អង់គ្លេស​ក្នុង​ទសវត្សរ៍​ឆ្នាំ​1960។

លោក​បាន​ទទួល​ការអប់រំ​នៅ​មហាវិទ្យាល័យ Winchester និង​សិក្សា​ទស្សនវិជ្ជា នយោបាយ និង​សេដ្ឋកិច្ច (PPE) នៅ​មហាវិទ្យាល័យ Lincoln, Oxford និង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​បរិញ្ញាបត្រ​ជាន់ខ្ពស់​រដ្ឋបាល​ពាណិជ្ជសាស្ត្រ​ ពី​សាកលវិទ្យាល័យ Stanford ក្នុង​រដ្ឋ California ក្នុងនាម​ជា​និស្សិត​មិនមែន​ជនជាតិ​អាមេរិក​។ ​លោក Sunak ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិកសភា​ប្រចាំ​មណ្ឌល Richmond ក្នុង​តំបន់ North Yorkshire ​ក្នុង​ការ​បោះឆ្នោត​សកល​ឆ្នាំ2015 ដោយ​បាន​ផ្ដួល​លោក William Hague​។ លោក Sunak បាន​គាំទ្រ​ការ​បញ្ចប់​សមាជិកភាព​ពី​សហភាព​អឺរ៉ុប​ ឬ Brexit ក្នុង​ឆ្នាំ​2016។ ​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី​ Theresa May លាលែង​ពី​តំណែង លោក ​Sunak បាន​គាំទ្រ​យុទ្ធនាការ​របស់​លោក Boris Johnson ក្លាយ​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​។ បន្ទាប់ពី​លោក Johnson ត្រូវ​បាន​ជ្រើសរើស និង​តែងតាំង​ជា​នាយករដ្ឋមន្ត្រី លោក​បាន​តែង​តាំង Sunak ជា​រដ្ឋមន្ត្រី​រតនាគារ​។​ លោក Sunak បាន​ជំនួស​លោក Sajid Javid ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បន្ទាប់ពី​ការ​លា​លែង​របស់​លោក​នៅ​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ខែ​កុម្ភៈ ​ឆ្នាំ2020។

​លោក​បាន​លាលែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ​ឆ្នាំ​2022 ក្រោយមក​លោក Johnson ក៏បាន​លាលែង​ពី​តំណែង ស្រប​ពេល​ជួប​វិបត្តិ​ក្នុង​រដ្ឋាភិបាល​។ ​លោក Sunak បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​គណបក្ស​អភិរក្ស ​ដើម្បី​ជំនួស​លោក Johnson ហើយ​បាន​ចាញ់​លោកស្រី Liz Truss ​ក្នុង​ការ​បោះឆ្នោត​ក្នុង​បក្ស​។ បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់​លោកស្រី​ Truss ខណៈ​មាន​វិបត្តិ​រដ្ឋាភិបាល​មួយ​ផ្សេងទៀត លោក Sunak ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ដោយ​មិន​មាន​ការជំទាស់​ ក្នុង​ឋានៈ​ជា​មេដឹកនាំ​នៃ​គណបក្ស​អភិរក្សនិយម ហើយ​ត្រូវ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដំបូង​គេ​មាន​ឈាមជ័រ​អាស៊ី​ខាងត្បូង និង​ជា​នាយករដ្ឋមន្ត្រី​ដែល​មិន​មែន​ជា​ជនជាតិ​ស្បែក​ស​ដំបូង​គេ​ របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​រយៈពេល​ ៣០១​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm