ប្រធាន​សហព័ន្ធ​ជឺ​ជិត​ស៊ូ​៖ អ្នកដឹកនាំ​ល្អត្រូវ​ធ្វើជា​គំរូ​ដល់​អ្នក​ក្រោម​ឱវាទ គ្រប់​សកម្មភាព និង​ទង្វើ​របស់ខ្លួន​

2022/10/25 06:12:16 pm        96

​ជឺ​ជិត​ស៊ូ៖ លោក​បណ្ឌិត សេង ប៊ុន​សុង ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជាបាន​ណែនាំ​ឲ្យ​មន្ដ្រី​បច្ចេកទេស ក៏ដូចជា​មន្ដ្រីក្រោមឱវាទត្រូវមាន​ភាពជា​គំរូ រាល់​គ្រប់​សកម្មភាព និង​ទង្វើ​របស់ខ្លួន ដើម្បី​បង្ហាញ​ភាពជា​អ្នកដឹកនាំ​ល្អ ហើយ​ជំរុញ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។​

​ការគូសបញ្ជាក់​ដូច្នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល គ្រូបង្វឹក និង​មន្ដ្រី​បច្ចេកទេស​កីឡា​ជឺ​ជិត​ស៊ូ​កម្រិត​មូលដ្ឋានឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ខណៈ​ថ្នាក់ដឹកនាំបានចាត់ទុក​វគ្គ​នេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ត្រៀម​ឆ្ពោះទៅ​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ឆ្លៀតឱកាស​នេះ ប្រធាន​សហព័ន្ធ​ដដែលបាន​លើកទឹកចិត្ត​សិក្ខាកាម​ទាំងអស់ ត្រូវ​បន្ត​ការខិតខំ​អភិវឌ្ឍ​សមត្ថភាព​បន្ថែមដើម្បី​ត្រៀម​ចូលរួម​ដឹកនាំ និង​រៀបចំ​ការប្រកួត អំឡុងពេល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម បន្ទាប់ពី​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​។ លោក​សង្ឃឹមថា អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កីឡា​នេះ​ទាំងអស់នឹង​ចាប់ដៃគ្នា​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ស្វែងរក​សមិទ្ធផល​ល្អ និង​កិត្តិយស​ជូន​ជាតិ​មាតុភូមិ។​

​បន្ថែម​ពីលើ​នេះ លោក​បាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​គោរព​ឲ្យ​បាន​នូវ​វិន័យ សកម្មភាព​របស់ខ្លួន និង​ទង្វើ​របស់ខ្លួន ក្នុងនាម​ជា​អ្នកដឹកនាំ​ត្រូវធ្វើ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ជា​គំរូ​ល្អ​ដល់​អ្នក​ក្រោម​ឱវាទ ព្រោះ​ទាំង​អាជ្ញាកណ្ដាល គ្រូបង្វឹក និង​មន្ដ្រី​បច្ចេកទេស​ទាំងអស់គឺ​ត្រូវបាន​ចាត់ទុកជា​អ្នកដឹកនាំ​ហើយ ពិសេស​ក្នុងនាម​អ្នក​កាត់សេចក្ដីត្រូវមាន​ស្មារតី​ប្រកបដោយ​សុក្រឹតភាព យុត្តិធម៌ឲ្យ​ស្របតាម​ស្មារតី​កីឡា។​ ​លោក សៀន សុភ​ក្ត្រ អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​មូលដ្ឋាន​លើកដំបូង​នេះមាន​រយៈពេល ៤​ថ្ងៃពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៤ ខែតុលា ដោយមាន​សិក្ខាកាម ៤៩​រូប​ចូលរួមដែល​បង្រៀន និង​ចែក​រំ​លែ​បទពិសោធន៍​ដោយ​គ្រូឧទ្ទេស ៥​រូបរួមមាន​គ្រូឧទ្ទេស​ខ្មែរ ២​នាក់ ថៃ​ម្នាក់ ហូ​ឡង់​ម្នាក់ និង​អាមេរិក​ម្នាក់ ដោយ​ផ្តោត​សំខាន់​លើ ៥​មុខ​សំខាន់ៗ រួមមាន​អាជ្ញាកណ្តាល​ Ne-Waza ​គ្រូបង្វឹក​ Coach Fighting System ​អាជ្ញាកណ្តាល​ Duo Show ​គ្រូបង្វឹក​ Coach Duo Show ​និង​មេរៀន​ Sport Data៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm