របាយការណ៍​៖​ មនុស្ស​ ៨០​នាក់​ស្លាប់​ក្នុង​ការ​វាយឆ្មក់​តាម​អាកាស​លើ​ក្រុម​ឧទ្ទាម​កា​ជីន​នៅ​មី​យ៉ាន់​ម៉ា​

2022/10/25 06:22:05 pm        395

​មី​យ៉ាន់​ម៉ា៖ របាយការណ៍​ជាច្រើន​និយាយថា ការ​វាយឆ្មក់​ដាក់​គោលដៅ​លើ​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​បះបោរ ​ជន​ជាតិ​ភាគតិច​ធំ​បំផុត​ជាច្រើន​របស់​សហភាព​មី​យ៉ាន់​ម៉ា បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​៨០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ ១០០​នាក់​ផ្សេង​ទៀត​រង​របួស​។

​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​ផ្ដល់​ឲ្យ​ទូរទស្សន៍ BBC ដោយ​លោក​វរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យ​កង​ទ័ព​ឯករាជ​កា​ជីន (Kachin)។ ​សាក្សី​ជាច្រើន​នៅ​រដ្ឋកា​ជីន​ភាគ​ខាងជើង​សហភាព​មី​យ៉ាន់​ម៉ា​និយាយ​ថា យន្តហោះ​បាន​ទម្លាក់​គ្រាប់បែក ​៣​គ្រាប់​លើ​កន្លែង​ប្រគំ​តន្ត្រី​មួយ​រៀបចំ​ដោយ​ក្រុម​កងទ័ព​ឯករាជ​កា​ជីន​ក្នុង​ភូមិ Kansi​។ ​ក្រុម​អ្នកភូមិ​និយាយ​ថា ពុំ​មាន​ការព្រមាន​ជាមុន​ទេ មុន​ការ​វាយឆ្មក់​នេះ​។ ​ការ​ប្រគំតន្ត្រី​នៅ​ក្នុង​ភូមិ Kansi គឺជា​ការ​ប្រារព្ធ​ខួប​លើក​ទី ​៦២​ឆ្នាំ​នៃ​យុទ្ធនាការ​កងទ័ព​របស់​ក្រុម​ឧទ្ទាម​សម្រាប់​ស្វយ័ត​ភាព​។

​សាក្សី​ជាច្រើន​បាន​រាយការណ៍​ថា​ មានការ​ផ្ទុះ ​៣​កន្លែង​ធំៗ​នៅ​ម៉ោង​ប្រហែល ​20:30​នាទី​ម៉ោង​ក្នុង​ស្រុក​កាលពី​ថ្ង​អាទិត្យ​។ ​គ្រាប់បែក​ទាំងនោះ​បាន​បំផ្លិចបំផ្លាញ​អគារ​ជាច្រើន​នៅ​មូលដ្ឋាន​នោះ​ និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​របួស​យ៉ាង​ច្រើន​ នៅ​ក្នុង​ចំណោម​អ្នកមើល​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នោះ​។ ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​ត្រូវ​គេ​ជឿ​ថា ​មាន​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​ចំនួន ​៤​នាក់​របស់​រដ្ឋ​កា​ជីន​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        196
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        180
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm