មនុស្ស​ ១៣​នាក់​ស្លាប់​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​ទូក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

2022/10/25 07:18:27 pm        312

​ឥណ្ឌូនេស៊ី៖ មន្ត្រី​ដឹកជញ្ជូន​បាន​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស ១៣​នាក់​ស្លាប់បន្ទាប់ពី​ទូក​មួយ​គ្រឿង​ផ្ទុក​មនុស្ស​រាប់​រយ​នាក់​បាន​ឆេះ ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​។​ ​ទូក KM Express Cantika 77 បាន​ផ្ទុះ​ឆេះ​បញ្ចេញ​អណ្ដាត​ភ្លើង​នៅ​ឆ្នេរសមុទ្រ​កោះ​ទី​ម័​រ​ក្នុង​ខេត្ត East Nusa Tenggara បណ្តាល​ឱ្យ​អ្នកដំណើរ​ដែល​អស់សង្ឃឹម​លោត​ចេញ​ពីលើ​ទូក​។

លោក Isyak Nuka ប្រធាន​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​ខេត្ត East Nusa Tenggara បាន​និយាយ​ថា ប្រតិបត្តិ​ការស្វែងរក និង​ជួយ​សង្គ្រោះ​បាន​សង្គ្រោះ​មនុស្ស ២៤១នាក់​ក្នុងចំណោម​អ្នកដំណើរ និង​នាវិក ២៥៤​នាក់​។ លោក Nuka និយាយ​ថា មនុស្ស ១៣​នាក់​បាន​ស្លាប់ ខណៈ​ ២៤១​នាក់​ផ្សេងទៀត​ត្រូវ​បាន​សង្គ្រោះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​អគ្គិភ័យ​ឆេះ​ទូក​នេះ​នោះទេ​។​ ​ប្រធាន​ទីភ្នាក់ងារ​ស្វែងរក និង​ជួយសង្គ្រោះ​ក្នុង​តំបន់និយាយថា​ ផ្នែក​ខាងលើ​របស់​ទូក​បាន​ឆាប​ឆេះ ខណៈ​ទូក​ធ្វើដំណើរ​ពី​ទី​រួម​ខេត្ត Kupang ទៅ​ក្រុង Kalabahi នៅលើ​កោះ Alor។ អាជ្ញាធរ​បាន​បញ្ជូន​ទូក​សង្គ្រោះ​ចំនួន​បី​គ្រឿង ហើយ​អ្នកនេសាទ​ក្នុង​តំបន់​បានចេញ​ទូក​ជាច្រើន​គ្រឿង ​ដើម្បី​ជួយ​ក្នុងការ​ស្វែងរក​ជន​រ​ង​គ្រោះ​។

​លោក Isyak Nuka ប្រធាន​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​និយាយថា អ្នក​នៅ​រស់រានមានជីវិត​មួយចំនួន​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយមាន​ភាព​តក់ស្លុត ហើយ​អ្នកស្លាប់​នឹង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នគរបាល​ក្រុង Kupang ដើម្បី​កំណត់​អត្តសញ្ញាណ​។ មន្ត្រី និយាយថា ទូក​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​រហូត ២៥០​នាក់​។ ​ឧបទ្ទវហេតុ​តាម​សមុទ្រ​គឺជា​រឿង​ធម្មតា​ នៅ​ប្រជុំ​កោះ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដែលមាន​កោះ​ប្រមាណ ១៧,០០០ ជា​កន្លែង​ដែល​ស្តង់ដារ​សុវត្ថិភាព​ជារឿយៗ​មាន​ភាព​ធូររលុង​។ កាលពី​ឆ្នាំ2018 មនុស្ស​ជាង ១៥០នាក់​បាន​លង់ទឹក​ស្លាប់នៅពេលដែល​នាវា​ចម្លង​មួយគ្រឿង​បាន​លិច​ នៅក្នុង​បឹង​មួយ​ក្នុងចំណោម​បឹង​ជ្រៅ​បំផុត​របស់​ពិភពលោក​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        198
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        183
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm