សមាគម A-WEBកោតសរសើរកម្ពុជាដែលបានរៀបចំការបោះឆ្នោតឃុំ សង្កាត់ប្រកបដោយជោគជ័យ

2022/10/25 07:52:02 pm        269

ភ្នំពេញ៖ សមាគម ស្ថាប័នបោះឆ្នោតពិភពលោក ហៅកាត់ (A-WEB) បានកោតសរសើរកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅប្រកបដោយជោគជ័យ ទោះស្ថិតក្នុងស្ថានភាពរីករាលជំងឺកូវីដ១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ​បន្ទាប់ពីអញ្ជើញចូលរួមមហាសន្និបាតលលើកទី៥របស់​សមាគមស្ថាប័ន​បោះឆ្នោត​ពិភពលោក (A-WEB) និងសន្និសីទអន្តរជាតិ "កិច្ចការពារស្ថាប័នគ្រប់គ្រងការបោះឆ្នោត ក្នុង​សម័យកាលដែល​លទ្ធិប្រជាធិបតេយ្យ​សកល​លោកមានការធ្លាក់ចុះ នៅប្រទេស​អាហ្វ្រិក​ខាងត្បូង ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សមាគម (A-WEB) បានត្រួតពិនិត្យមើលការអនុវត្តសេចក្តីសម្រេច​លើ​គោល​នយោបាយ ដែលបានលើកឡើងដោយមហាសន្និបាត ការពិចារណា និងផ្តល់អនុសាសន៍​ដល់អង្គសន្និបាតទៅលើបញ្ហាណាមួយ ដើម្បីបង្កើនប្រសិទ្ធភាពនៃតួនាទីរបស់មហាសន្និបាត រួមទាំង​ធានាដល់ការទុកដាក់ និងត្រួតពិនិត្យមូលនិធិរបស់សមាគម ក៏ដូចជាផ្តល់ការអនុម័ត​វិសោធនកម្ម​ធម្មនុញ្ញ​ភាព​របស់សមាគម។

ឯកឧត្តម ឌឹម សុវណ្ណារុំ បញ្ជាក់ថា នាឱកាសនោះ សមាគម (A-WEB) បានកត់សម្គាល់ ដោយ​កោតសរសើរ​កម្ពុជា អាចរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ទៅបានក្នុងបរិបទរីករាលដាល​ដោយ​ជំងឺកូវីដ១៩។

ទន្ទឹមគ្នានេះ ក្នុងមហាសន្និបាតនោះ ឯកឧត្តម ឌឹម សុវណ្ណារុំ ក៏លើកឡើងថា ចំពោះការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស របស់ប្រទេសនីមួយៗ ដោយកម្ពុជាបានរៀបចំការបោះឆ្នោត​ទៀងទាត់​ទៅ​តាម​អាណត្តិ​ដែល​បង្កើតឡើងដោយច្បាប់។

ជារៀងរាល់៥ឆ្នាំម្តង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដំណើរការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងមានប្រជាពលរដ្ឋ​គ្រប់​អាយុបោះឆ្នោតបានចូលរួមយ៉ាងច្រើន ​សំដៅ​បង្ហាញ​ពី​សិទ្ធិសេរីភាព​របស់ប្រជាពលរដ្ឋគ្រប់រូប។

គួរបញ្ជាក់ថា កម្ពុជា ​ជាសមាជិកមួយ​ ក្នុង​ចំណោម​សមាជិកសមាគមស្ថាប័ន​បោះឆ្នោត ​ពិភពលោក A-WEB ​សរុបទាំងអស់១១៩រូប មកពី ១០៩ប្រទេសលើពិភពលោក៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        114
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm