គ្រឹះស្ថានអប់រំចំនួន៤នៅកម្ពុជា សហការគ្នាលើកកម្ពស់វិស័យអប់រំបែបឌីជីថល

2022/10/25 08:18:56 pm        87

ភ្នំពេញ៖ គ្រឹះស្ថានឧត្តមសិក្សាចំនួន៤ រួមមាន សាកលវិទ្យាល័យ ខេមតិច, សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ, វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ និងវិទ្យាស្ថាន ថាក់គ្លូប៊ល បានរួមគ្នា​លើកកម្ពស់វិស័យ​អប់រំបែបឌីជីថលនៅកម្ពុជា។

គ្រឹះស្ថានឧត្តមសិក្សាចំនួន៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាល​ពី​ថ្ងៃទី២៤ ខែតុលា ដើម្បីផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនៈប្រកបដោយ​ភាពច្នៃប្រឌិត ដើម្បីឆ្ពោះទៅរកបរិវត្តកម្មឌីជីថលនាពេលអនាគត ដែលបានប្រព្រឹត្តទៅ​ក្រោមអធិបតី​ភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា ។

លោក អាឡាម ហ្គែ ហាសាន់ Prof. Alamgir Hossain (Not Alarmgir Hassain សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យខេមតិច នៅក្រោយចប់ពិធីចុះហត្ថលេខា បានឲ្យដឹងថា គោលបំណងនៃការចុះហត្ថលេខាលើ​អនុស្សរណៈនេះ ​គឺដើម្បីលើកកម្ពស់ភាពជាដៃគូសាលា ​និងសាលា ដែលធ្វើឱ្យប្រសើរឡើង​នូវគុណភាពអប់រំឧត្តមសិក្សា ​និងពង្រឹងសមត្ថភាពស្រាវជ្រាវ។ ​

បន្ថែមពីនេះទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ​នៅគ្រឹះស្ថាន​អប់រំឧត្តមសិក្សាឲ្យកាន់តែទូលំទូលាយ។

គិតមកដល់ពេលនេះ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ហៅកាត់ ​ខេមតិច បាន​បង្កើតកិច្ចសហការជាមួយក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ​និងក្រៅប្រទេស ក៏ដូចជាជាមួយ​សាកល​វិទ្យាល័យផ្សេងៗទៀតនៅប្រទេសចិន ​ដើម្បីឲ្យមានការផ្លាស់ប្តូរនិស្សិត ផ្លាស់ប្តូរ​សាស្រ្តាចារ្យ និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​ អាចបន្តការសិក្សានៅប្រទេសចិន។

សូមបញ្ជាក់ទៀតថា សាកលវិទ្យាល័យ ​ខេមតិច​ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយ​បញ្ហា​កង្វះខាតធនធានមនុស្សដែលមានជំនាញ ​ជាពិសេសជំនាញបច្ចេកទេស ​និងបច្ចេកវិទ្យានៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់៕អត្ថបទ៖ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        9
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm