លោក Sunak៖ អង់គ្លេសប្រឈមមុខផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ខណៈលោកក្លាយជានាយករដ្ឋមន្ត្រី

2022/10/25 09:37:26 pm        471

​អង់គ្លេស៖ លោក Rishi Sunak ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ បាន​សន្យា​បម្រើ​ប្រទេស​ដោយ​ភាព​សុចរិត​ភាព និង​ស្មោះត្រង់​ដោយ​លោក​នឹង​ធ្វើការ​ដើម្បី​ប្រជាជន​អង់គ្លេស​។​

​លោក Sunak បាន​និយាយថា អង់គ្លេស​បាន​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ ដោយពេល​នេះយើង​ត្រូវការ​ស្ថិរភាព និង​សាមគ្គីភាព ហើយ​លោក​នឹងធ្វើ​ឱ្យ​វា​ក្លាយជា​អាទិភាព​បំផុត ​របស់លោក​ក្នុងការ​នាំយក​គណបក្ស និង​ប្រទេស​រួមគ្នា ព្រោះ​នោះ​គឺជា​មធ្យោបាយ​តែមួយគត់​ ដែល​យើង​នឹង​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​។ ពេលនេះ​លោក Sunak ត្រូវបាន​ព្រះមហាក្សត្រ Charles III ស្នើ​ឲ្យ​បង្កើត​រដ្ឋាភិបាល​។​ ​លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅក្នុង​ការប្រគល់​តំណែង​បន្ត​ពីលោកស្រី Liz Truss នៅ​ថ្ងៃ​ច័ន្ទ​នេះ​។

ជ័យជម្នះ​របស់លោក Sunak គឺជា​ប្រវត្តិសាស្ត្រ ដែល​លោក​គឺជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដំបូង​គេ​នៃ​មរតក​អាស៊ី​ខាងត្បូង ជា​អ្នក​កាន់សាសនា​ហិណ្ឌូ​ដំបូង​គេ​ក្នុង​ការចូល​កាន់តំណែង និង​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​ក្នុង​រយៈពេល 200ឆ្នាំ​មកនេះ​។ បញ្ហា​ប្រឈម​របស់លោក​មាន​ទំហំធំធេង ខណៈ​លោក​ព្យាយាម​បង្រួបបង្រួម​គណបក្ស​ដែល​ធ្លាក់ចុះ​ការគាំទ្រ និង​បែកបាក់ ដែលមាន​សន្ទុះ​ទាប​ជាង​គណបក្សប្រឆាំង​ក្នុង​ការស្ទង់មតិ និង​ព្យាយាម​ជ្រោង​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ការជួប​ប្រទះ​ការបរាជ័យ និង​រយៈពេល​កាន់តំណែង​រយៈពេល​ខ្លី​របស់​លោកស្រី Truss នៅក្នុង​សេដ្ឋកិច្ច​បែប​សេរី​និយម​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm