កម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈ អាស៊ាន លើកទី១៨

2022/10/25 10:53:12 pm        72

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ (The 18th ASEAN Senior Officials for Culture and Arts Meeting), នាទីសី្តការក្រសួងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ តាមរយៈប្រព័ន្ធវីដេអូ។

​ក្នុងកិច្ចប្រជុំឧត្តមមន្រី្តទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន រៀបចំឡើងក្រោមវត្តមាន ឯកឧត្តម មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំមន្រី្តពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនេះ។ ដោយយោងតាមសាវតា៖ កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ គឺជាកិច្ចប្រជុំប្ដូរវេនត្រូវប្រារព្ធធ្វើក្នុងមួយឆ្នាំម្ដង ដែលក្នុងនាមជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន មានរយៈពេល០២ឆ្នាំ។ កន្លងមកកម្ពុជា បានដើរតួនាទីជាប្រធាន ចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២២នេះ នឹងត្រូវប្រគល់ការបន្តវេនទៅភាគីឡាវ ដោយមូលហេតុថា កាលពីឆ្នាំ២០១៨-២០២០ ត្រូវជាវេនរបស់កម្ពុជា ជាប្រធាន។ ប៉ុន្តែដោយមានការបោះឆ្នោតសាកល ឆ្នាំ២០១៨ កម្ពុជា បានស្នើសុំឲ្យភាគីឥណ្ឌូនេស៊ី ធ្វើជាប្រធានមុន ទើបមកដល់ឆ្នាំ២០២០ កម្ពុជា ទទួលធ្វើជាប្រធានវិញ រួចបានផ្ទេរតួនាទីជាប្រធានបន្តវេនទៅឲ្យភាគីឡាវ នៅពេលកិច្ចប្រជុំនេះ។ ក្នុងអំឡុងពេលជាប្រធានៈ ពីឆ្នាំ២០២០-២០២២ កម្ពុជា បានបង្កើត និងសម្រេចនូវសមិទ្ធិផលជាច្រើនដូចជា ការដាក់បញ្ចូលទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ជាកាលានុវត្តន៍ នៃការផ្សព្វផ្សាយសក្ដានុពលវប្បធម៌ នៃខេត្តសៀមរាប ទៅកាន់អាស៊ាន និងពិភពលោក។

កិច្ចពិភាក្សាក្នុងអង្គប្រជុំ ផ្តោតសំខាន់លើផែនការ ការងារស្តីពី កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសិល្បៈ ជាមួយដៃគូសន្ទនា ឆ្នាំ២០២២-២០២៥, បច្ចុប្បន្នភាពស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការ ការងារស្តីពី កិច្ចសហប្រតិបតិ្តការក្នុងវិស័យវប្បធម៌ និងសិល្បៈជាមួយដៃគូសន្ទនា ឆ្នាំ២០២២-២០២៥, ការ ពិនិត្យឡើងវិញ នៃបណ្តាញកិច្ចសហប្រតិបតិ្តការវប្បធម៌អាស៊ាន បូកបី (APTCCN), សេចកី្តថ្លែងការណ៍ ខេត្តសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ាន ប្រកបដោយការច្នៃប្រឌិត និងសម្របខ្លួន ដើម្បីគាំទ្រដល់វិស័យវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត, កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌រវាងប្រទេសដៃគូសន្ទនាអាស៊ាន, កំណត់ចំណាំគោលគំនិតស្តីពីមជ្ឈមណ្ឌលអាស៊ាន សម្រាប់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត (ACCCI), សេចកី្តថ្លែងការណ៍រួមរបស់រដ្ឋមន្រី្តវប្បធម៌ និងសិល្បៈអាស៊ាន ស្តីពីសម្បតិ្តបេតិកភណ្ឌវប្បធម៌ និងការកំណត់ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំឧត្តមមន្រី្តបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៩ និងសេចកី្តសម្រេច និងការអនុម័ត នៃរបាយការណ៍កិច្ចប្រជុំ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        99
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm