សប្បុរជនចូលរួមបរិច្ចាគសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាដល់កាកបាទក្រហមកម្ពុជា

2022/10/26 12:02:27 am        57

ភ្នំពេញ ៖ ដើម្បីចូលរួមចែករំលែកទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមទីជនបទ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ២០២២នេះ ឯកឧត្តម សៀង បូរិទ្ធ អគ្គនាយកមូលនិធិនាគរាជ០១ បានដឹកនាំសប្បុរសជន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការ សហការី នាំយកថវិការ និងអំណោយសម្ភារៈ មានគ្រឿង ឧបភោគបរិភោគមួយចំនួន ជូនដល់ទីស្នាក់កណ្តាល កាកកាបាទក្រហមកម្ពុជា ដើម្បីទុកចែកជូនដល់បងប្អូនប្រជាជនពលរដ្ឋ ដែលកំពុងជួបការលំបាក។​

​មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ឯកឧត្តម សៀង បូរិទ្ធ អគ្គនាយកមូលនិធិនាគរាជ០១ បានជម្រាបជូនអំពីគោលបំណងនិងទិសដៅ នៃការបង្កើតមូលនិធិនាគរាជ០១នេះ គឺ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាបិតាស្ថាបនិកសន្តិភាព តាមរយៈធ្វើសកម្មភាពសប្បុរសធម៌ ចុះជួយបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត គ្មានទីពឹង ចាស់ជរា ព្រះសង្ឃ និងក្មេងៗកុមារកំព្រា និងរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់ពី និន្នាការនយោបាយ រើសអើង ពូជសាសន៍ ពណ៌សម្បុរ ក្នុងន័យរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងចូលរួមផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព អោយបងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់។

ជាកិច្ចឆ្លើយតបលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងគាំទ្ររាល់សកម្មភាព សប្បុរសធម៌ និងទឹកចិត្តបេះដូងមនុស្សធម៌ របស់ឯកឧត្តម សៀង បូរិទ្ធ អគ្គនាយកមូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា ព្រមទាំងសប្បុរសជន សមាជិក សមាជិការ សហការី ទាំងអស់ ដែលបាននាំយកថវិការ និងសម្ភារៈរួមមានគ្រឿងបរិភោគ ឧបភោគ មួយចំនួនជូនដល់ កាកកាបាទក្រហមកម្ពុជា សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ដោយសារទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗដើម។

លោកជំទាវឱ្យដឹងទៀតថា ជំនួយសប្បុរសជននាឱកាសនេះ គឺជាការប្រពៃណាស់ សម្រាប់ជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងជីវភាព ជាពិសេសអ្នកដែលបាន​លិចលុងដោយសារជំនន់ទឹកភ្លៀង។ ខណៈនៅរយៈពេលប៉ុន្មានថ្ងៃនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានចុះចែកអំណោយជាស្បៀងអាហារ និងគ្រាប់ពូជស្រូវ ទៅដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន ដើម្បីជួយសម្រាលការលំបាកខ្លះ ទៅដល់ប្រជាពលរដ្ឋដែលបានលិចលុង ៕ អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm