កីឡា​ជាតិ​លើក​ទី​៣ ត្រូវតែ​ជោគជ័យ​ក្នុង​ការ​រៀបចំ​គ្រប់​ទម្រង់ ដើម្បី​ជា​ពិសោធន៍​ត្រៀម​ស៊ី​ហ្គេម​

2022/10/26 05:12:50 pm        106

​កីឡា​ជាតិ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នឹងត្រូវ​សហការជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ទម្រង់ សម្រាប់​ជា​ពិសោធន៍​ត្រៀម​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ជាតិ​ CAMSOC ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ក្នុង​ការរៀបចំ​ពិធី​បើក​-​បិទ​កីឡា​ជាតិលើក​ទី​៣ កាលពីថ្ងៃទី​២៥ ខែតុលា​ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​ហើយក៏​មានការ​ចូលរួម​ពី​លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។​ ​ឯកឧត្តម​បន្ដថា កិច្ចប្រជុំ​ថ្ងៃនេះ​ផ្តោត​សំខាន់​ទៅលើ​នីតិវិធី និងរ​បៀប​របបនៃ​ការរៀបចំ​កីឡា​ជាតិ ដែលមាន​កិច្ចការ​ជាច្រើនដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទាំង​ការរៀបចំ ការប្រកួត និង​សន្តិសុខសណ្តាប់​ឆ្នាប់​ជាដើម ដែលមាន​អ្នកចូលរួម​ប្រមាណ ៥​ម៉ឺន​នាក់នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ កាលពី​កីឡា​ជាតិលើក​ទី​១ ឆ្នាំ​២០១៦ និង​កីឡា​ជាតិលើក​ទី​២ ឆ្នាំ​២០១៨ ត្រូវបាន​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ការរៀបចំ​មាន​លក្ខណៈ​ខុសគ្នា​ទាំង​ទីតាំង និង​ការរៀបចំ​ជាដើម។​

​បទពិសោធ​នៃ​ការរៀបចំ​កីឡា​ជាតិ ២​លើក​កន្លង​មកជា​គំរូ ឬ​លំនាំ​មួយក្នុងការ​ផ្តល់​លក្ខណៈ​ងាយស្រួល​ជា​ទម្រង់​រួមគ្នា ដើម្បី​យកទៅ​ច្នៃប្រឌិត​ឲ្យ​កាន់តែ​លេចធ្លោនា​កីឡា​ជាតិ​លើក​ទី​៣ នា​ខែ​ក្រោយនេះ​។ ដោយសារ​កិច្ចសហការ​ល្អ និង​គោលការណ៍​ដឹកនាំ​ល្អ​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ក៏ដូចជា​ឯកឧត្តម​បណ្ឌិត ថោង ខុន ជំរុញ​ឲ្យ​ដំណើរ​ការរៀប​ចំនេះ​បាន​រលូន​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​ ​ឯកឧត្តម​បន្ថែមថា ចំពោះ​កិច្ចការ​របស់​ CAMSOC ​វិញ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​ក៏បានផ្តល់​ការណែនាំ​ជា​អនុសាសន៍​ឲ្យ​គណៈកម្មការ​ជំនាញ​ ត្រូវខិតខំ​សហការ​ជួយ​ដល់​ព្រឹត្តិការណ៍​ជាតិលើក​ទី​៣ នេះឲ្យ​ទទួលបាន​ជោគជ័យដើម្បី​ជា​ជំហាន​ថ្មី​មួយ​កាន់តែ​ជាក់ច្បាស់ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm