កីឡដ្ឋាន ៨ ជុំវិញ​អឺរ៉ុប​ធានា​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នៅ Euro 2020 ខាងមុខ​

2021/04/27 09:59:58 am        117

​បាល់ទាត់​៖ ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​មាន​កីឡដ្ឋាន ៨ ក្នុង​ចំណោម​ទីក្រុង​ម្ចាស់ផ្ទះ​ទាំង ១២ នៅ Euro ២០២០ បាន​ធានា​ថា​នឹង​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​។ ​​នៅសល់​ទីក្រុង ៤ ទៀត​រួមមាន​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់, Rome ប្រទេស​អ៊ីតាលី, Bilbao ប្រទេស​អេ​ស្ប៉ា​ញ និង Dublin សាធារណរដ្ឋ​អៀក​ឡង់ នៅ​មិនទាន់​ផ្តល់​ព័ត៌​មាន​នៃ​គំរោង​ផែនការ​ជាក់លាក់​របស់​ខ្លួន​ថា​ តើ​អាច​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​បាន​ រឺ​អត់​។

​​ទីក្រុង​ទាំង ៤ ខាងលើ​នៅសល់​ពេលវេលា​ដល់​ថ្ងៃ​ទី១៩ ខែ​មេសា​ដើម្បី​ផ្តល់​ព័ត៌មាន​ចុងក្រោយ​​។ ​​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អឺរ៉ុប Euro ២០២០ ដែល​លើក​មក ២០២១ ដោយសារ​មេរោគ​រាតត្បាត Covid-19 នេះនឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​ខាងមុខ​។​ ​ទីក្រុង​ម្ចាស់ផ្ទះ​ផ្សេងទៀត​ដូចជា​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​បាន​ធានា​ថា ​នឹង​បើក​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ពេញ​កីឡដ្ឋាន​តែ​ម្តង ស្រប​ពេល​ទីក្រុង​ Baku ​ប្រទេស​អា​ស៊ែ​បៃ​សង់អាច​បើកឲ្យ​អ្នកគាំទ្រ​ដល់ ៥០% ខណៈ​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី​នឹង​បង្កើន​ឲ្យ​មាន​អ្នកគាំទ្រ​លើស​ពី ៥០%​។ ​ប្រទេស​ទាំង៣ ​ខាង​លើ​នេះ​សុទ្ធតែ​កំពុង​ព្យាយាម​ងើប​ចេញពី​វិបត្តិ Covid-19 និង​ចាប់ផ្ដើម​ទទួល​ភ្ញៀវ​ទេសចរណ៍ឡើងវិញ​។

​​ចំណែក​ឯ​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់, ទីក្រុង Bucharest ប្រទេស​រ៉ូ​ម៉ា​នី និង​ទីក្រុង Glasgow ប្រទេស​ស្កុ​ត​ឡេ​ន បាន​បញ្ជាក់​ពី​សមត្ថភាព​ទទួល​អ្នក​គាំទ្រ​ត្រឹម ២៥-៣៣% ប៉ុណ្ណោះ​នៃ​ចំណុះ​កីឡ​ដ្ឋាន​។ ​ដោយឡែក​ទីក្រុង​ London ​ចក្រភព​អង់គ្លេស​កីឡដ្ឋាន Wembley សមាគម​បាល់ទាត់ FA រំពឹង​ត្រឹម ២៥% ប៉ុណ្ណោះ​នៃ​ចំនួន​កៅអី​សរុប ៩ម៉ឺន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        153
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm