រុស្ស៊ី​បង្ហាញ​អង្គការសហប្រជាជាតិ​ថា អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើ​គ្រាប់បែក​វិទ្យុសកម្ម

2022/10/26 05:21:54 pm        364

​រុស្ស៊ី៖ រុស្ស៊ី​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​ រួម​ជាមួយ​សារធាតុ​វិទ្យុសកម្ម​នៅ​លើ​ទឹកដី​ខ្លួនឯង ដែល​លោក​ខាងលិច និង​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា ជា​លេស​ពង្រីក​សង្គ្រាម​។

​ទីក្រុង ​Moscow ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​រៀបរាប់​លម្អិត​ការចោទប្រកាន់ ​ទៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ និង​បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​។ លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់ ព្រោះ​យើង​បាន​លើក​ឡើង​ពី​ការពិត​នៃ​ស្ថានភាព​។ ខ្ញុំ​មិន​ប្រកាន់​ខឹង​នឹង​មនុស្ស​ដែល​និយាយ​ថា ​រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​គេ​ជឿ ទាំង​ដែល​មិន​មាន​រឿង​នេះ​កើតឡើង​ព្រោះ​វា​ធ្ងន់ធ្ងរ ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​ដែល​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​ភព​ផែនដី​ទាំង​មូល​នោះ​ទេ​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​ជាថ្មី​ពី​ការចោទប្រកាន់​របស់​រុស្ស៊ី និង​និយាយ​ថា លោកខាងលិច​ឆោតល្ងង់​ដែល​មិន​ព្រម​ជឿ​រឿង​ទាំងនោះ​។ រឿង​នេះ​បាន​កើតឡើង​ក្រោយ​មានការ​លើកឡើង​ពី​ទីក្រុង Moscow ដែល​ថា ខ្លួន​អាច​ត្រូវ​បង្ខំ​ឲ្យ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន ដែល​ប្រធានាធិបតី​របស់​ប្រទេស​នេះ​គឺ​លោក Volodymyr Zelenskyy បាន​និយាយ​ថា ​ការចោទប្រកាន់​ពី​ការប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​នោះ​បង្ហាញ​ថា ទីក្រុង Moscow កំពុង​មាន​ផែនការ​វាយប្រហារ និង​ព្យាយាម​ទម្លាក់កំហុស​ឲ្យ​ទីក្រុង Kyiv៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm