សមត្ថកិច្ចបង្ហាញខ្លួនជនសង្ស័យ ៥នាក់ជាសាធារណៈពាក់ព័ន្ធ ករណីលួច នឹងក្លែងបន្លំឯកសារសាធារណៈ(ធ្វើពន្ធ,កាតគ្រី,ប័ណ្ណបើកបរក្លែងក្លាយ...)

2022/10/26 05:44:08 pm        576

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងក្លែងបន្លំឯកសារសាធារណៈ (ធ្វើពន្ធ,កាតគ្រី,ប័ណ្ណបើកបរក្លែងក្លាយ) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២នេះ និងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ មានករណីជនសង្ស័យលួចស្លាកលេខរថយន្តលេខ ភ្នំពេញ 2BL-0980 របស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១០១ ផ្លូវB សង្កាត់គោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅខេត្តកំពង់ឆ្នាំង ដែលទទួលផលចោរកម្ម។ រហូតដល់យប់ថ្ងៃទី២៣ ខែតុលាដដែល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្តធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់បន្ថែមទៀត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។កម្លាំងជំនាញបានបន្តការសាកសួរ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតនៅចំណុចប្រេងឥន្ធនៈptt តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះដែរកម្លាំងនគរបាលបានធ្វើការដោះហូតវត្ថុតាងរួមមាន៖ ស្លាកលេខរថយន្តរបស់ជនរងគ្រោះដែលបាត់ ចំនួន២សន្លឹក ( ភ្នំពេញ 2BL-0980 ) រថយន្តម៉ាក ព្រូស ចំនួន០២គ្រឿង, វិញ្ញាណបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក,ឆៀករថយន្តមួយចំនួន,មីញែត មួយចំនួន ,ប័ណ្ណសម្គាល់រថយន្ត និងប័ណ្ណបើកបររថយន្តមួយចំនួន,លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់គេនាយកដ្ឋានពន្ធដារ(ពន្ធផ្លូវសម្រាប់រថយន្ត) ,ម៉ាស៊ីនព្រីន ម៉ាស៊ីនហ្វូតូ កុំព្យូទ័រ..-ល-។

យោងតាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យទាំង ០៥នាក់រួមមាន ទី១ ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ទិញលក់រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ភ័ណ្ឌ ផល្លា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ជាងមេការនិច ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទី៣ឈ្មោះ ឡុង ស៊ុនសាវ៉េត ហៅ វណ្ណ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០២អា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤ ឈ្មោះ សឿង រ៉ាវី ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៥ឈ្មោះ ឡុង ស៊ុនសត្យា ហៅ យូវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៩៨ ផ្លូវលេខ០២៣ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕(ដោយ៖ ម៉ឺន កុម្ភៈ)

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        80
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        147
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm